Thursday, October 6 Login

នាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហើបឲ្យដឹងថា សម្ដេចធ្លាប់ផ្ដល់ប្រាក់ឲ្យសាន្ត ប៊ុនធឿន ចំនួន១៨ម៉ឺនដុល្លារ ហើយសាន្ត ប៊ុនធឿន បានយកទៅទិញផ្ទះ និងជម្រះបំណុល កាលគ្រាដែលអ្នកកាសែតជើងចាស់ម្នាក់នេះធ្លាប់ជាមនុស្សល្បីក្នុងវិស័យសារព័ត៌មាននាពេលកន្លងមក។ ទន្ទឹមនឹងបង្ហើបរឿងឲ្យប្រាក់ លោក សាន្ត ប៊ុនធឿន សម្ដេចតេជោ ហ៊ុន​ សែន បានណែនាំដល់ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។ សម្ដេចលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់ស​ញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០​៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ។

សម្ដេចតេជោ ហ៊ុន សែន បា​នលើកឡើងទៀតថា រាជរដ្ឋាភិបាល ផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេ​ញមតិ តែរាជរដ្ឋាភិបាល មិនបានផ្ដល់សិទ្ធិជេរប្រមាថអ្នកដទៃ ឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានបន្ថែមថា «ថ្ងៃក្រោយ កា​ញា​រី​ទ្ធ​ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយា​យបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកទៅ ហើយវាឡាយហ្វេសប៊ុក ឬមួយជេរ អាហ្នឹងរឿងរបស់វាៗ»៕

ការព្រមានរបស់សម្ដេចតេជោ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកសាន្ត ប៊ុនធឿន បានផ្សាយផ្ទាល់​លើបណ្ដាញសង្គម ដោយកាយវិកាហិង្សា និងជេរប្រមាថ ញាំងឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រតិកម្ម​ហើយបាន Share វីដេអូ ដោយភ្ជាប់​សំណេរថា «ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជា មិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូនខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យស៊ីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព។

ក្រោយប្រតិកម្មរបស់សម្ដេច សាន្ត ប៊ុនធឿន ធ្វើការចេញផ្សាយផ្ទាល់សាជាថ្មី ដោយបានសុំទោសសម្ដេច និងក្រុមគ្រួសារ ប៉ុន្ដែបានប្រើប្រាស់ពាក្យពេចន៍លើសលួសបានបង្កើតកំហុសសាជាថ្មី ក្រោយផ្សាយផ្ទាល់ លោក សាន្ត ប៊ុនធឿន បានចេញមុខធ្វើលិខិតសុំទោសជាសាធារណៈហើយ បន្ទាប់ពីមានការព្រមាននឹងអនុវត្តផ្លូវច្បាប់ពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា រួចមក៕

Share.

Leave A Reply