ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍នៅថ្ងៃនេះបានប្រកាសជាសាធារណថា គម្រោងដែលមានឈ្មោះថា “​មូលនិធិសុខុមាលភាពកូកា-កូឡា​”​គឺជាគម្រោងឆបោកតាមអ៊ីធឺណិតរបស់ក្រុមឆបោករបស់ក្រុមចោរព័ត៌មានវិទ្យា។

ក្រោមរូបភាពកម្មវិធីស្ទង់មតិគម្រោងតាមអនឡាញ ក្រុមនេះបានឲ្យអ្នកប្រើប្រាស់ភ្ជាប់តំណផ្សងសំណងយកប្រាក់ចំនួន ២០ម៉ឺន រៀលពីក្រុមហ៊ុនកូកាកូឡា។

ក្រុមចោរអ៊ីនធឺណិតបានបោកប្រាសថា អ្នកពិតជាសំណាងណាស់ដែលត្រូវបានជ្រើសរើសម្រាប់ស្ទង់មតិ។ត្រឹមតែ១នាទីអ្នកនឹង ទទួលបានរង្វាន់ដ៏អស្ចារ្យ!យើងបានរៀបចំរង្វាន់មួយចំនួនសម្រាប់អ្នកចូលរួមកម្មវិធីស្ទង់មតិ។ បន្ទាប់មកទៀតក្រុមចោរព័ត៌មាន វិទ្យានឹងតម្រូវឲ្យលោកអ្នកឆ្លើយនឹងសំណួរមួយចំនួននិងបន្តមកឲ្យចែករំលែកបន្តទៅកាន់មិត្តភ័ក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (messenger)និងប្រាប់ថា ពួកគេនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដោយគ្រាន់តែបំពេញព័ត៌មានផ្ទាល់ខ្លួន៕

Share.