អ្នក​ដឹកនាំ​សាច់​ដុំ​កង់​ៗ​លោក​​ ចាន់ណា​ ​រ៉ូណា​ បាន​ផុស​សំណេរ​មួយ​រំលឹក​ពី​ស្នាដៃ​ភាពយន្ត​ល្បី​និង​ជោគជ័យ​ដ៏​ធំ​មួយ​​របស់​ខ្លួន​​រឿង​ «កុំ​ងាក​ក្រោយ​» ​ដោយ​បង្ហើប​ពី​គោល​បំណង​ចង់​ថត​រឿង​ «កុំ​ងាក​ក្រោយ​វគ្គ​២​» តែ​ក្នុង​នេះ​​បាន​បង្កប់​​ពាក្យ​ពេចន៍​ដែល​​នាំ​ឱ្យ​មហាជន​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ផង​ដែរ​។​

សូមចុច​អាន៖ បែក​ធ្លាយ​ វីដេអូ​ «​រឿង​តម្លង់​​៧​សន្ដាន»​ ហ្វេន​សរសើរ​ថា​តួ​ស្អាតៗ​ ​តែគេ​ចមិន​ផុត​ពី​ការ​រិះគន់​!​

នៅ​ក្នុង​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ម្សិលមិញ​នេះអ្នក​ដឹកនាំ​វ័យ​ក្មេង​និយម​លែង​ខ្លួន​បង្ហាញ​សាច់​ដុំ​ ម្ចាស់​ស្នាដៃ​​ដឹកនាំ​ភាពយន្ត​ល្បីល្បាញ​រឿង​ «កុំងាកក្រោយ» បាន​ធ្វើ​ការ​ផុស​នូវ​សំណេរ​មួយ​ដែល​ធ្វើ​ឱ្យ​មិត្តភក្ដិ​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ព្រោះ​តែ​​សំណេរ​នោះ​បាន​រៀបរាប់​ពី​ផល​លំបាក​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​-១៩​ ​ជា​ពិសេស​នោះកូវីដ​ ក៏​បាន​ធ្វើ​ឱ្យ​​បេះដូង​លោក​ពេល​នេះ​​កំពុង​តែ​ជាប់គាំង​ដូច​គ្នា​។​

«#Share ​ឈុត​ខ្លី​ព្រឺរោម​ ឈុត​ ​យាយ​ផាន់​ស្លាប់​ ​ក្នុង​រឿង​កុំ​ងាក​ក្រោយ​ ជឿ​ថា​បងប្អូន​នៅ​ចាំ​ឈុត​នេះ​
?​ពេល​មើល​រឿង​នឹក​ដល់​អ្នក​ដឹកនាំ​រឿង​ម្នាក់​នេះ​ផង​
??​នឹក​ការងារ​ខ្លួន​ឯង​កន្លង​មក​ ​ហត់​នឿយ​ ​តែ​មាន​កម្លាំង​ចិត្ត​ ​មាន​ក្តី​សង្ឃឹម​ ​មាន​តម្លៃ​ក្នុង​ជីវិត​ មិន​ដូច​ពេល​នេះ​ ​កូវីត​ធ្វើ​ស៊ី​សាហាវ​ ​ការងារ​ជាប់​គាំង​ ​គាំង​ទាំង​បេះដូង​
?​វគ្គ​2 ​គ្រោង​ផលិត​ក៏​ត្រូវ​ទុក​ចោល​ ​តែ​សង្ឃឹម​បងប្អូន​Fan Fan ​ខ្ញុំ​បាទ​នៅ​រង​ចាំ​អ្នក​ដឹកនាំ​ម្នាក់​នេះ​
#​អ្នក​ដឹក​នាំ​រឿង​ចាន់​ណា​_រ៉ូ​ណាន
#​រឿង​កុំ​ងាក​ក្រោយ
#​រឿង​កុំ​ងាក​ក្រោយ​2​»

សូម​ទស្សនា​ឈុត​ខ្លី​ដក​ស្រង់​ពីភាពយន្ត​ខ្នាត​ធំ​ «កុំ​ងាកក្រោយ​វគ្គ​១» ដូច​ខាង​ក្រោម​៖

នៅ​ខាង​ក្រោម​ផុស​របស់​អ្នក​ដឹកនាំ​វ័យ​ក្មេង​រូប​នេះ​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​ពោល​សរសើរ​លើក​ទឹក​ចិត្ត​និងបង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​​សមត្ថភាពដឹក​នាំ​​របស់​លោក ចាន់ណា រ៉ូណាន់​ ព្រម​ទាំង​​និយាយ​ទៀត​ថា​​នឹង​ចាំ​គាំទ្រ​នូវ​ស្នាដៃ​របស់​លោក​ជា​និច្ច​។​

យ៉ាង​ណា​មិញ​ក្រុម​ការងារ​សារព័ត៌មានត្រយង​ញូវ​ស៍​ នៅ​មិន​ទាន​់​អាច​ធ្វើ​ការ​ទំនាក់ទំនង​ដើម្បី​សាកសួរលោក​ ចាន់ណា រ៉ូណាន់ ឱ្យ​លោក​ ធ្វើ​ការ​បកស្រាយ​បាន​នៅ​ឡើយ​ទេ​ថា​ តើ​សំណេរ​របស់​លោក​ចង់​សំដៅ​លើ​អ្វី​ តើ​លោក​កំពុង​តែ​ខូច​ចិត្ត​រឿង​ស្នេហា​ឬ​មួយ​ក៏​​មាន​បញ្ហា​អ្វី​​នៅ​​ឡើយ​ទេ​៕​

Telegram-Troryorng
Share.