ក្លិបបាល់ទាត់ Kuala Lumpur City របស់ប្រទេសម៉ាឡេស៊ី ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្លងតំបន់ (Inter Zone Play of Semi Finals) ក្រោយយកឈ្នះក្លិបបាល់ទាត់ PSM Makasaar របស់ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៥-២ នៅកីឡដ្ឋាន Kuala Lumpur ពាន AFC Cup 2022។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្លងតំបន់ (Inter Zone Play of Semi Finals)៖
– ថ្ងៃទី៦ ខែកញ្ញា Sogdiana Jizzakh (អ៊ូសបេគីស្ថាន) vs Eastern (ហុងកុង) នៅកីឡដ្ឋាន Sogdiana វេលាម៉ោង ៦:០០នាទីល្ងាច

Kuala Lumpur City

*** ខណ:ជំនួបរវាង ATK Mohun Bagan (ឥណ្ឌា) vs Kuala Lumpur City (ម៉ាឡេស៊ី) ស្ថិតក្នុងស្ថានភាពស្រពិចស្រពិល បន្ទាប់ពី FIFA បានអនុម័តជាឯកច្ឆ័ន្ទដើម្បីផ្អាករាល់សកម្មភាពទាំងអស់របស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ជាបន្ទាន់ដោយសារឥទ្ធិពលមិនសមរម្យពីភាគីទីបី (ការជ្រៀតជ្រែកពីភាគីទីបី) ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA។

បច្ចុប្បន្នក្លិបបាល់ទាត់ ATK Mohan Bagan នៅតែអាចប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្លងតំបន់ដដែល ប្រសិនបើការហាមឃាត់ត្រូវបានលុបចោលត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ឈ្នះក្តីតវ៉ាជាមួយ FIFA៕

ATK Mohan Bagan
Share.