លោក​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ KIMURA Hiroyuki ជនជាតិ​ជប៉ុន នឹង​ដឹកនាំ​ប្រកួត រវាង​ក្រុម​ម្ចាស់​ផ្ទះ​បារ៉ែន ជាមួយ​ក្រុម​កម្ពុជា នៅ​វេលា​ម៉ោង​១១:៣០នាទី​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះលើ​ទីលាន​កីឡដ្ឋាន ​Bahrain National Stadium ក្នុង​ទីក្រុង​ Amman។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​វិបសាយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA)។

ការ​ប្រកួត​នៅ​យប់​នេះ មាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ទំព័រហ្វេសប៊ុក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​ទូរទស្សន៍ BTV News ផង​ដែរ។ បើតាម​វិបសាយ​របស់ FIFA ក្រៅ​ពី​លោក KIMURA Hiroyuki កាន់​កញ្ចែ​លើ​ទីលាន ក៏​មាន​ជំនួយការ​ចំនួន៣រូប​ដូចជា​លោក Takumi Takagi ជនជាតិ​ជប៉ុន​ដូចគ្នា ជា​អាជ្ញាកណ្ដាល​ទី១ លោក Isao Nishihashi ជនជាតិ​ជប៉ុន ដែរ​ជា​អាជ្ញាកណ្ដាល​ទី២ និង​លោក KIM Jong Hyeok ជនជាតិ​កូរ៉េខាងត្បូង ជា​មន្រ្តី​អាជ្ញាកណ្ដាល​ទី៤។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ចូលរួម​ប្រកួត​វគ្គ​​ជម្រុះ​ពូល C ​ជុំទី២ នៃពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ដោយ​មាន​ក្រុម​អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ារ៉ែន និង​ហុងកុង។ ប្រកួត​ដែល​នៅ​សេសសល់​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​បារ៉ែន ក្រៅ​ពី​​ជួប​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣ មិថុនា កម្ពុជា ត្រូវ​​បន្ត​ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា និង​ចុងក្រោយ​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១១ មិថុនា៕

Telegram-Troryorng
Share.