ភ្នំពេញ: រថយន្តសេរីទំនេីបម៉ាក BMW បេីកបរល្បឿនលឿនរេចង្កូតមកបុកនឹង ឃឿនពុះចែកទ្រូងផ្លូវ រួចកន្ទុយនៃរថយន្តមកប៉ះនឹង កង់បីឥណ្ឌា រួមទាំងម៉ូតូ១គ្រឿងទៀត នាវេលាម៉ោង ០៩:៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានបញ្ចាក់ថា មុនពេលកេីតហេតុ គេបានឃេីញរថយន្ត ធុញតូច ម៉ាក BMW ពណ៌សរលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6680 បេីកបរដោយបុរសវ័យចំណាស់ម្នាក់ ទិសដៅពីកេីតទៅលិច ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ សង្ស័យម្ចាស់ងងុយដេកបានរេចង្កូតទៅបុកនឹង ឃឿនថ្មពុះចែកទ្រូងផ្លូវ រួចកន្ទុយរថយន្ត បានប៉ះនឹងកង់បីឥណ្ឌាមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IC-2275 បណ្តាលអោយក្រឡាប់ទៅកិនម៉ូតូមួយគ្រឿងទៀត ម៉ាក Zomer X ពណ៏ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1FT-9928 បណ្តាលអោយម្ចាស់ម៉ូតូ ២នាក់រងរបួសធ្ងន់ផងដែរ ចំពោះរថយន្តរួមទាំង កង់បីឥណ្ឌា នឹងម៉ូតូរងការខូចខាតដូចគ្នា។

ក្រោយពេលកេីតហេតុអ្នកដែលរងរបួសធ្ងន់២នាក់ ត្រូវបងប្អូនសាច់ញាតិ ដឹងទៅបញ្ចូនសង្រ្គោះខ្លួនឯងដោយរង់ចាំ ខាងរថយន្តសង្រ្គោះមន្ទីរពេទ្យរដ្ថយូរពេក ចំពោះរថយន្ត កង់បីឥណ្ឌា រួមទាំងម៉ូតូ ត្រូវបាន សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃ ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វេីការវាល់វែងរួចយកទៅរក្សាទុក រង់ចាំការដោយស្រាយនៅពេលក្រោយ៕

អត្ថបទ ៖ ទូច វិច្ចិកា

Share.