រាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លានរៀលឧបត្ថម្ភបន្ថែមជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ៤៨០នាក់ និងមានកូនចំនួន ៥ ៥៣៣នាក់។

នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ។

ប្រភពពីមន្ត្រីទទួលបន្ទុកប.ស.ស.បានឲ្យដឹងថា ការបន្តអូសបន្លាយនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ក្រោយព្រឹត្តិការក្នុងសហគមន៍២០កុម្ភៈមិនបានរាំងស្ទះដល់ការអនុវត្តគោលរបប ប្រាប់ឧបត្ថម្ភមបន្ថែមដល់ស្ត្រីសម្រាលកូនរបស់រាជរដ្ឋាភិបាលនោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តផ្តល់គោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនដល់កម្មការិនី និងបុគ្គលិកជាស្រ្តីសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ក្នុងនោះសម្រាលបានកូន១ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០ម៉ឺនរៀល។ អ្វីដែលពិសេសជាងនេះទៅទៀតកូនភ្លោះទាំង៣ គឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភដោយផ្ទាល់ពីសម្តេចតេជោ ចំនួន ៥លានរៀល៕

Share.