នៅ​សុខៗ​លោក​ ថមមី ​តារា​សម្ដែង​និង​ជា​ពិធីករ​ដ៏​ល្បី​បាន​ចេញ​មក​ផុស​លើ​បណ្ដាញ​សង្គម​អរគុណ​ចំពោះ​ភរិយា​របស់​ខ្លួន​គឺ​តារា​ចម្រៀង​សួស វីសា ដែល​ផ្ដល់​នូវ​ក្ដី​ស្រលាញ់​និង​​តែង​តែ​ជឿជាក់​លើ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​។

​​ទោះ​​ជា​ស្ថានភាព​ជំងឺ​កូវីដ​-១៩​ នៅ​តែ​មាន​ការ​រីក​រាលដាល​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​តែ​លោក​ Tommy ស្វាមី​តារា​ចម្រៀង​ សួស វីសា នៅ​តែ​មមាញឹក​ចុះ​ខេត្ត​ចូល​ព្រៃ​ដើម្បី​ការងារ​​របស់​ខ្លួន​ជានិច្ច​​។​

និយាយ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​សម្រេច​គោលដៅ​ធំ​ លោក​ថមមី​ បាន​បញ្ចេញ​សំណេរ​រៀបរាប់​ពី​ភក្ដីភាព​និង​ទង្វើ​ល្អៗ​របស់​ភរិយា​ជា​ទី​ស្រលាញ់​ដែល​តែងតែង​ជួយ​ដល់​លោក​ និង​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​លោក​ ជាពិសេស​គឺ​រួម​សុខទុក្ខ​ជាមួយ​នឹង​លោក​គ្រប់​ពេលវេលា​ ខណៈ​ដែល​ខ្លួន​របស់​លោក​​កំពុង​តែ​ស្ថិត​​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ផ្ទះ​។

«នៅ​ពី​ក្រោយ​ការ​ខិតខំ​របស់​ខ្ញុំ​រាល់​ថ្ងៃ​នឹង​គឺ​មាន​មនុស្ស​ស្រី​ម្នាក់​នេះ​ហើយ​ដែល​តែងតែ​ជួយ​ដល់​ខ្ញុំ​ជា​អ្នក​ប្រឹក្សា​និង​ផ្តល់​កំលាំង​ចិត្ត​ដល់​ខ្ញុំ​អោយ​ខំ​ប្រឹង​ដើរ​ទៅ​មុខ​បន្ត​ទោះ​លំបាក​យ៉ាង​ណា​ក៏​គាត់​សុខ​ចិត្ត​លំបាក​ជាមួយ​គ្នា​ ​អរគុណ​សម្រាប់​ការ​ស្រលាញ់​និង​តែងតែ​ជឿជាក់​លើ​ការ​ខិតខំ​ប្រឹង​បង​ ​(​ ប្រពន្ធ​សំលាញ់​ Sous Visa ​)​ #មាន​ជីវិត​ត្រូវ​តែ​មាន​ក្តី​សង្ឃឹម»

បន្តិច​ក្រោយ​មក​ទៀត​លោក​បាន​បន្ត​ផុស​នូវ​សំណេរ​រៀបរាប់​ពី​ដួង​ចិត្ត​លោក​បន្ថែម​ទៀត​ថា​៖

«ស្មាល​នេះ​ប្រហែល​ជា​បងប្អូន​បាន​ហូប​បាយ​ល្ងាច​ហើយ​ៗ ​ចំនែក​ខ្ញុំ​វិញ​នៅ​កណ្តាល​ព្រៃ​ បន្ត​ធ្វើការ​កន្លែង​បន្ថែម​ផ្សេង​ទៀត​មិន​ទាន់​ហើយ​ទេ​ ​តែ​មិន​ហត់​សោះ​ព្រោះ​ប្រពន្ធ​បាន​ថត​រូប​កូន​ស្រី​ផ្ញើ​មក​ស្អាតៗ​ណាស់​ ឃើញ​ភ្លាម​មាន​កំលាំង​ភ្លាម​ ​​​ ​សូម​ជូនពរ​អោយ​បងប្អូន​សុខ​សប្បាយ​ទាំងអស់​គ្នា​ណា​ #​មាន​ជីវិត​ត្រូវ​តែ​មាន​ក្តី​សង្ឃឹម​»

លោក​ថម​មី​ ទើប​តែ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​យ៉ាង​រីករាយ​និង​មាន​សុភមង្គល​ឡើង​វិញ​ ក្រោយ​ពី​ឧត្តម​ភរិយា​របស់​លោក​គឺ​តារា​ចម្រៀង​ សួស វីសា បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩ ហើយត្រលប់​មកជួបជុំ​គ្នា​ជាមួយ​ស្វាមី​និង​កូន​ស្រី​​ឡើង​​វិញ៕ ​

Telegram-Troryorng

Share.