ក្លិបបាល់ទាត់ខេត្តព្រៃវែង អេហ្វស៊ី ក្រោមការដឹកនាំរបស់លោក ឡុង ឬទ្ធា កំពុងឡើងជើងខ្លាំងក្រោយឆ្លងកាត់១៧ប្រកួត នៅលីគលំដាប់ទី២ ឈ្នះ១១ ស្មើ២ និងចាញ់៤ មាន៣៥ពិន្ទុ ស៊ុតបញ្ចូលទីគូប្រកួត៥៨គ្រាប់ និងរបូត១៩គ្រាប់ ផងសងគ្រាប់បាល់ចំណេញ៣៩គ្រាប់។

លទ្ធផល​កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កន្លង​ទៅ​នេះ​ក្រុម​បាល់ទាត់​ព្រៃវែងអេហ្វស៊ី បានយកឈ្នះ បន្ទាយមានជ័យ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ១៣-១ នៅទីលាន វិទ្យាល័យហ៊ុនសែន ខ្លាកូន សម្រាប់​ប្រកួត​សប្តាហ៍​ទី​១៧ នៃលីគលំដាប់ទី២។

១៣គ្រាប់របស់ព្រៃវែង ស៊ុតបញ្ចូលទីដោយកីឡាករ ស៊ិន សុវណ្ណមករា ៣គ្រាប់នៅនាទី ១២​​’, ១៤’,​ ៤០’, ផាន សុផេង ២គ្រាប់នៅនាទី ២៥’, ៤២’, ពៅ ចាន់ថេត ១គ្រាប់នៅនាទី ៤៨’, វឿន វ៉ា ១គ្រាប់នៅនាទី ៥១’, EKENE VICTOR ៤គ្រាប់នៅនាទី ៥៣’, ៥៨’, ៦៥’,​ ៧៣’,​​ RAOUL UCHE ២គ្រាប់នៅនាទី ៦១’, ៨៥’។

ជ័យជម្នះដ៍ច្រើនបែបនេះបានធ្វើឲ្យក្លិបបាល់ទាត់ ព្រៃវែង អេហ្វស៊ី ក្លាយជាក្រុមតែ១គត់ដែលអាចស៊ុតបញ្ចូលទី លើសពី១០គ្រាប់ ៣ពានរង្វាន់ផ្សេងគ្នា ពោលគឺ លីគលំដាប់ទី២, ខេមបូឌានលីគខាប់ និង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត។

ជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២២៖
– ព្រៃវែង អេហ្វស៊ី ១៣-១ បន្ទាយមានជ័យ

ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២៖
– ព្រៃវែង អេហ្វស៊ី ១៧-០ ណិចស្តេប អេហ្វស៊ី

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត៖
– កំពត អេហ្វស៊ី ៥-២ ព្រៃវែង អេហ្វស៊ី
– ព្រៃវែង អេហ្វស៊ី ៩-១ កំពត អេហ្វស៊ី
សរុបទាំងពីជើង ព្រៃវែង អេហ្វស៊ី ឈ្នះក្នុងលទ្ធផល ១៤-៣

Share.