នៅក្នុងការកសាងអំណាចនៅកន្លែងធ្វើការមិនមែនជារឿងងាយស្រួលនោះទេ ល្គឹកណាមនុស្ស​នោះមានទេពកោសល្យ និងជំនាញពិតប្រកាដប្រកដោយចរិយា​ថ្លៃថ្នូរ ទើបមនុស្ស​គ្រប់គ្នា​ដើរតាម ប៉ុន្ដែនិយាយដូច្នេះ​មិនមែន​មានតែចំណុចប៉ុណ្ណឹងគ្រប់គ្រាន់នោះទេ ព្រោះការសាងអំណាច​មានធាតុចូលផ្សេងៗគ្នា ទៅតាមពេលវេលា និងទីកន្លែង ព្រមទាំងក្រុមមនុស្សផងដែរ។ យ៉ាងណាមិញ ត្រយង​សុំណែនាំធាតុសំខាន់ៗ៥យ៉ាង ជាគន្លឹះសម្រាប់​ប្រិយមិត្ត ដើម្បីកសាងអំណាច​នៅកន្លែងធ្វើការ​ ដូចខាងក្រោមនេះ ៖

១. ការបង្កើតគំនិត៖ អ្នកត្រូវបង្កើតគំនិតថ្មីនិងអស្ចារ្យ ហើយគំនិតនោះជាអ្វីដែលអ្នកគិតថាល្អបំផុត និងអាចធ្វើបាន ប្រកបដោយភាពច្នៃប្រឌិត និងមិនបោះបង់។ ជាពិសេសអ្នកពេញចិត្តនឹងគំនិតនោះ។

២.បំពេញការងារឲ្យល្អរង់ចាំពាក្យសរសើរ៖ អ្នកត្រូវធ្វើជាមនុស្សដែលស្មោះត្រង់ និងជាមនុស្សមានចិត្តទូលាយ​ បើកចំហរផ្នត់គំនិត​ទទួលយកពីគ្រប់មជ្ឈដ្ឋាន។ ដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ អ្នកត្រូវតែជាមនុស្ស​បង្ហាញលទ្ធផលការងារដ៏អស្ចារ្យមួយ និងការងារខ្លាំងនៅក្នុងក្រុម។ ទន្ទឹមនឹងនោះ អ្នកត្រូវតែជាមនុស្សដែលចេះជួយគេឯង មិនច្រណែន  ធ្វើឱ្យអ្នកដទៃនៅជុំវិញអ្នកមានអារម្មណ៍ថាអ្នកអស្ចារ្យ និងខ្លាំងគ្រប់គ្រាន់ (ជួយគេ កុំច្រណែន បើទោះជាដៃគូប្រកួតក៏ដោយ)។

៣. ស្វែងរកការគាំទ្រ៖ អ្នកធ្វើការពូកកែ គឺចេះធ្វើការជាមួយមនុស្សគ្រប់ប្រភេទ ហើយអ្នកត្រូវបង្កើតទំនាក់ទំនងល្អជាមួយមនុស្សដែលពិបាកបំផុត (ថៅកែ បុគ្គលិកមិនល្អនៅកន្លែង ជាដើម)។ ប្រសិនបើយើង​អាចផ្សារភ្ជាប់ជាមួយមនុស្សដែលពិបាកបានហើយនោះ អ្នកនឹងក្លាយជាមនុស្សពូកែ ហើយមនុស្សគ្រប់គ្នា​នឹងកោតស្ញប់ស្ញែងអ្នក។

៤. ក្លាហាននិងមិនចុះចាញ់៖ ការជួបបញ្ហាកាន់តែធំ កាន់តែមានចិត្តនឹងនរ ហើយត្រូវបង្ហាញទឹកមុខធម្មតា​គ្រប់ពេល កុំបង្ហាញពីភាពខ្សោយរបស់អ្នក​ឲ្យមនុស្សគ្រប់គ្នា​បានដឹង។ ព្យាយាមរកដំណោះស្រាយ​ ស្វែងរកធាតុចូលពីគ្រប់ភាគី ហើយ​ឈានទៅដោះស្រាយ​បញ្ហាទាំងនោះ ដោយមិនគេចចេញពីបញ្ហា ទើប​ជាមនុស្សខ្លាំង និងទទួលបាន​ការគោរព។ កុំធ្វើជាមនុស្ស​ដែលជួបរឿងបន្ដិចបន្ដួច​ទន់ជ្រាយបង្ហោះសារ​តាមហ្វេសបុក ព្រោះអ្នកនឹងក្លាយ​ជាមនុស្សទន់ជ្រាយ​នៅក្នុងក្រសែភ្នែកមនុស្សទាំងពួង។ មនុស្សខ្លាំងពូកែអត់ទ្រាំ។

Businespeople at panel discussion in board room

៥. តស៊ូដើម្បីឱកាស៖ ការតស៊ូព្យាយាមគង់បានសម្រេច ហើយប្រសិនបើមានឱកាសត្រូវចេះចាប់យក ហើយធ្វើវាឲ្យសម្រេចបាននុវលទ្ធផលដ៏អស្ចារ្យ ប៉ុន្ដែកុំសម្លាប់អ្នកដទៃ។ ភាពជោគជ័យយូរអង្វែង គឺការជោគជ័យដោយជ្រោមជ្រែងមនុស្សជុំវិញខ្លួន មិនមែនជាន់គេ​ដើម្បី​ឈានទៅរកភាពជោគជ័យនោះឡើយ៕

រូបភាព៖ បរទេស

Share.