ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចសុីសRX300 លឿនលឿនឆ្លងកាត់ផ្លូវទួលហោះទៅបុកម៉ូតូសណ្តោងរុឺម៉ក និងបន្តហោះបុកចូលរោងប៉ះកង់ឡាន បុកគំនរកង់ឡានប៉ើងរាយប៉ាយ ខូចខាតដំណំ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ៤២ កែងផ្លូវ៦០ម៉ែត្រ ចំណុចភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែង បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2C-1646 បោះពួយល្បឿនលឿន តាមបណ្តោយផ្លូវ៤២ ពីលិចទៅកើត ឆ្លងកាត់ទទឹងផ្លូវ៦០ម៉ែត្រ ជាចំណុចផ្លូវទួល បោលលឿនហោះទៅបុកម៉ូតូសណ្តោងរុឺម៉កច្រាសទិស រួចបន្តហោះបុកចូលរោងប៉ះកង់ឡាន បុកគំនរកង់ឡានប៉ើងរាយប៉ាយ បណ្តាលឲ្យខូចខាតសម្ភារៈ បាក់ខ្ទេចម៉ូតូអស់មួយកំណាត់មុខ របួសស្រាលម្នាក់។

ករណីគ្រោះថ្នាក់ខាងលើ ភ្លាមៗត្រូវបានភាគីខាងរថយន្តបង្ក សុំនិយាយសម្របសម្រួលជាមួយភាគីខាងម៉ូតូ ម្ចាស់រោង ដោយចេញសងថ្លៃខូចខាត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ត្ថបទ៖​ តាតុង សែនជ័យ

Share.