ភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២ បានប្រកាស សាលក្រមឲ្យជនជាប់ចោទឈ្មោះ ហេង សៅរស្មី ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាទាហានជើងទឹក (កូនប្រសា) រួចផុតពីបទចោទប្រកាន់ និងប្រពន្ធឈ្មោះ ប៊ុន សូហ្វែរ ភេទស្រីអាយុ ៣០ ឆ្នាំ (កូនបង្កើត) ដាក់ពន្ធនាគារ១៣ខែ ជាប់ ចោទពីបទ ហិង្សាដោយអចេតនា (ពីមុនអ្នកទាំងពីរ ជាប់ចោទពីបទ.ឃាតកម្ម ដល់ថ្ងៃប្រកាសសាលក្រមតុលាការសម្រេចកែប្រែបទចោទ)។

ជនរងគ្រោះឈ្មោះ ប៊ុន សុវណ្ណា អាយុ៦០ឆ្នាំបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែ សីហាឆ្នាំ២០២១ ស្ថិតនៅបុរីមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្ដីប្រពន្ធមួយគូបានឈ្លោះ ប្រកែកគ្នានិងវាយប្រតាយប្រតប់គ្នាខណៈពេលនោះឪពុកបានចូលទៅឃាត់ ក៏បណ្តាលឲ្យត្រូវនិងកាំបិត ៕

អត្ថបទ៖ចតុមុខ

Share.