រដ្ឋបាលខេត្ត នឹងមិនទុកឱ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបិយជំនឿនោះទេ។ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

សូមចុចអាន៖ ឯកឧត្តម ទៀ សីហា ថាមិនពន្យាពេលបំបែកក្រុមអ្នកគាំទ្រលោក ខឹម វាសនាឡើយ ថ្ងៃនេះជាថ្ងៃចុងក្រោយ!

ឯកឧត្តម បានព្រមានពីវិធានការច្បាប់លើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ បើសិនមិនព្រមបំបែកការជួបជុំគ្នា ត្រឹមម៉ោង២៤:០០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

ស្របពេលដែលអាជ្ញាធរដាក់ឱសានវាទឱ្យរំសាយការជួបជុំគ្នានេះ ពលរដ្ឋខ្លះក៏ចាកចេញពីចម្ការលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ។ ចំណែកពលរដ្ឋខ្លះទៀត នៅបន្តស្នាក់នៅក្នុងវត្តសសី និងផ្ទះអ្នកភូមិ នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីផ្ទះចម្ការលោក ខឹម វាសនា។ ពួកគេទាំងនោះ នៅតែជឿលើការបំផុសបំផុលរបស់លោក ខឹម វាសនា តាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយអង្គរវត្ត»។

សូមចុចអាន៖ អ្នកគាំទ្រលោក ខឹម វាសនា ផ្ដើមប្រមូលកន្ទេល អង្រឹង និងបង្វេចត្រឡប់ទៅផ្ទះ ខណៈសមត្ថកិច្ចត្រៀមអនុវត្តវិធានការ

Share.