ឯកឧត្តម ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលាឈប់ពីការងារ ដោយមានបញ្ហាសុខភាព។ ក្រោយការដាក់ពាក្យលាឈប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តយល់ព្រមលើសំណើនេះរួចហើយ នាព្រឹកថ្ងៃទី៤ ខែមិថុនា ២០២១នេះ។ 

ផ្អែកតាមនីតិវិធី ក្រោយពីគណៈកម្មាធិការអចិន្ដ្រៃយ៍សភា សម្រេចយល់ព្រមឲ្យលាឈប់ហើយនោះ គណៈកម្មាធិការនេះ នឹងពិភាក្សាជាមួយគណបក្សនយោបាយ ដែលពាក់ព័ន្ធ ដូច្នេះរយៈពេល ៥ ថ្ងៃ នឹងប្រកាសជាចំហរដើម្បីជ្រើសរើស បេក្ខជនថ្មី ។

ឯកឧត្តម ស៊ិក ប៊ុនហុក ត្រូវបានជ្រើសរើសក្នុងតំណែងជាប្រធានគ.ជ.ប ដោយគណបក្សប្រជាជនកម្ពុជា និងត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥៕

Share.