ពានរង្វាន់​បាល់ទាត់ Cambodian Premier League 2022 បញ្ចប់​សប្តាហ៍​ទី១៧ កន្លង​ទៅ​ ដែល​សមាជិក​ទាំង​៨ បាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​មក​កើន​ដល់​​២៤៣​គ្រាប់ ហើយ​​ដោយ​ថ្វី​ជើង​កីឡាករ ៨៨​នាក់ ស្រប​ពេល​កីឡាករ៦​នាក់ រក​គ្រាប់ Hat Tricks ​បាន​ចំនួន​៨លើក​មក​ម៉្លេះ។

លើក​ទី១ Marcus Haberពេល​ព្រះខ័នរាជស្វាយរៀង ៣-១ Tiffy Army FC
លើក​ទី២ Takumu Nishihara ពេល Tiffy Army FC ៤-៥ អង្គរថាយហ្គឺរ
លើក​ទី៣ Andres Nieto ពេល​ភ្នំពេញក្រោន ៦-១ គីរីវង់សុខសែនជ័យ
លើក​ទី៤ Takumu Nishihara ពេល Tiffy Army FC ៥-១ គីរីវងសុខសែនជ័យ (៥គ្រាប់)
លើក​ទី៥ Takumu Nishihara ពេល Tiffy Army FC ៥-១ អង្គរថាយហ្គឺរ
លើក​ទី៦ Sakari Tukiainen ពេល​ បឹងកេត ៤-០ គីរីវង់សុខសែនជ័យ
លើក​ទី៧ មិន រតនៈ ពេល ព្រះខ័នរាជស្វាយរៀង ១០-០ គីរីវង់សុខសែនជ័យ (៤គ្រាប់)
លើក​ទី​៨ Paulo Victor ពេល​វិសាខា ៦-១ គីរីវង់សុខសែនជ័យ

ក្នុង​ចំណោម​កីឡាករ​៨៨នាក់​ដែល​ទាត់​ចូល​ទី​គូ​ប្រកួត​មក​នេះ កីឡាករ ស៊ិន កក្កដា ជា​កីឡាករ​ថ្មី​ចុងក្រោយ​​គេ​ ដែល​ទើប​តែ​រក​គ្រាប់​បាល់​បាន​ក្នុង​រដូវកាល​នេះ ហើយ​កីឡាករ​កាណដា Marcus Haber ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​រហូត​ដល់​​១៨គ្រាប់​ម្នាក់​ឯង៕

Share.