បុរសម្នាក់ត្រូវបាននគរបាលស្រុកកណ្ដៀងចាប់ខ្លួនបន្ទាប់ពីប្រពន្ធមកដាក់ពាក្យបណ្ដឹងដោយចោទថាផឹកស៊ីស្រវឹងហើយបានប្រើអំពើហិង្សាវាយតបមកលើខ្លួនបណ្ដាលឱ្យរងរបួស។

ករណីនេះកើតឡើងនៅវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២១ ក្នុងភូមិកោះក្រសាំង ឃុំអន្លង់វិល ស្រុកកណ្ដៀងខេត្តពពោធិ៍សាត់។

ជនបង្កឈ្មោះសួសសុខស៊ីម អាយុ ៤១ ឆ្នាំនិងប្រពន្ធជាជនរងគ្រោះឈ្មោះ ពូន ឌី អាយុ ៣៧ ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។

លោកអ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានបញ្ជាក់ថាការចាប់ខ្លួនជនបង្កជាប្តីខាងលើធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាប្រពន្ធ។ ជាចំណាត់ការ សមត្ថកិច្ច បានចុះទៅនាំខ្លួនជនបង្កបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារតាមសំណូមពររបស់ជនរងគ្រោះ៕

Share.