របាយការណ៍របស់ក្រសួងបរិស្ថានបង្ហាញថា ការគ្របដណ្តប់ព្រៃឈើនៅកម្ពុជាមានចំនួន ៤៦,៨៦ ភាគរយ ឬប្រមាណ ៨,៥ លានហិកតានៃផ្ទៃដីរបស់ប្រទេស។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាព​អ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅព្រឹកម្សិលមិញថា ក្នុងចំណោមគម្របព្រៃឈើសរុបប្រមាណ ៧,៣ លានហិកតា ស្មើនឹង ៤១ ភាគរយនៃផ្ទៃដីរបស់កម្ពុជាគឺជាតំបន់ការពារ និងជាច្រករបៀងជីវចម្រុះ។

លោកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានតំបន់ការពារ និងច្រករបៀងជីវៈចម្រុះ ចំនួន៧៦ ដែល ក្នុងនោះ ប្រហែល១០០ ទីតាំងជាតំបន់ទេសចរណ៍ធម្មជាតិ។

លោកបានមានប្រសាសន៍ថា “ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន ប្រសិទ្ធភាពលើកកម្ពស់ការអប់រំ និងពាក្យស្លោកបំផុសគំនិត “កម្ពុជា មាតុភូមិខ្ញុំ” បានប្រែក្លាយវិស័យបរិស្ថានទៅជា “ខ្សែក្រវាត់បៃតង” និងទេសចរណ៍សហគមន៍”។ ប្រភព៖ AKP

Share.