ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១៦​ជើង​ឯក​ថ្នាក់​ជាតិ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្នុង​នោះ​មានបឹងកេត វិសាខា អគ្គីសនីកម្ពុជា និង​ភ្នំពេញក្រោន។

លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ​​​មាន៖
-អគ្គីសនីកម្ពុជា (ជើង​ទី១:១-១) (ជើង​ទី២:៣-១) ព្រះខ័នរាជស្វាយរៀង (អគ្គីសនីកម្ពុជា ឈ្នះ​៤-២)
-Tiffy Army FC (ជើងទី១:១-៣) (ជើងទី២ : ០-៣) វិសាខា (វិសាខា ឈ្នះ​៦-១)
-ភ្នំពេញក្រោន​(ជើងទី១:០-០) (ជើងទី២:០-០) ណាហ្គាវើល (ភ្នំពេញក្រោន ឈ្នះ​បាល់​ប៉េណាំងទី៤-៣)​
-កោះកុង (ជើងទី១: ០-២) (ជើងទី២: ៣-៣) បឹងកេត (បឹងកេត ឈ្នះ​៥-៣)

កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី១ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា និង​ជើង​ទី២​ថ្ងៃ​ទី​១២ ខែ​តុលា៖
-បឹងកេត ប៉ះ អគ្គីសនីកម្ពុជា
-ភ្នំពេញក្រោន ប៉ះ វិសាខា

វិសាខា ជា​ម្ចាស់ជើងឯកឆ្នាំចាស់

ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ចំនួន​១៥លើក​កន្លង​មក​មាន៖
-ព្រះខ័នរាជស្វាយរៀង ៤លើក (២០១១,២០១២,២០១៥,២០១៧)
-Tiffy Army FC ៣លើក (២០១០,​២០១៦,​២០១៨)
-ភ្នំពេញក្រោន ២លើក (២០០៨,២០០៩)
-វិសាខា ២លើក (២០២០,២០២១)
-ណាហ្គាវើល ១លើក (២០១៣)
-អគ្គស្នងការដ្ឋាន​នគរបាលជាតិ ១លើក (២០១៤)
-បឹងកេត ១លើក (២០១៩)
-ខេមរាកីឡា ១លើក (២០០៧)

Share.