ក្លិប​បាល់ទាត់​ Cheongju FC សមាជិក​ពានរង្វាន់​កម្រិត​ទី៣ ​នៃ​ប្រទេស​កូរ៉េខាងត្បូង K3 League បាន​ប្រកាស​ចុះ​កិច្ចសន្យា​នាំ​យក​កីឡាករ​បាល់ទាត់​វ័យ​២០​ Muhammad Iqbal របស់​​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​​ចូលរួម​ក្នុង​រដូវកាល​ឆ្នាំ​២០២១ នេះ។

កីឡាករ Muhammad Iqbal ធ្លាប់​ជា​សមាជិក​ក្រុម​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​របស់​ឥណ្ឌូណេស៊ី នា​ពេល​កន្លង​ទៅ ខណៈ​រូប​គេ​លេង​ក្នុង​នាម​ជា​ខ្សែ​បម្រើ។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​ឥណ្ឌូណេស៊ី ម្នាក់​ផ្ទេរទៅ​​លីគ​កំពូល​ប្រទេស​មួយ​នៅ​ទ្វីប​អឺរ៉ុប

ចំណែក​ក្រុម Cheongju FC បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ មក​ម៉្លេះ ដោយ​ប្រើប្រាស់​កីឡដ្ឋាន Cheongju Stadium ក្នុង​ខេត្ត​North Chungcheong ខណៈ​នៅ​ឆ្នាំ​​២០០៩ ទទួល​បាន​សិទ្ធិ​ចូលរួម​ពាន K3 League ដោយ​ប្រើប្រាស់​ឈ្មោះ Cheongju Jikji FC រហូត​ដល់​ឆ្នាំ​២០១៩ ទើប​ប្តូរ​ឈ្មោះ​ដូច​បច្ចុប្បន្ន​នេះ៕

Telegram-Troryorng
Share.