ភ្នំពេញ៖បុរសម្នាក់បេីករថយន្តសេរីទំនេីប បុកពីក្រោយ រួចអូសកៀបម៉ូតូ បណ្តាលអោយបុរសម្នាក់ដែលជិះម៉ូតូ រងរបួសស្រាល។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែង ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃេីញ រថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក PABISADE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6288 ធ្វេីដំណេីរទិសដៅពីលិចទៅកេីត គោល បំណងបត់មកផ្លូវជាតិលេខ២។ ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុក៏បានបុកម៉ូតូ សង់ឌ្រីមស៊េរីចាស់ គ្នានស្លាកលេខ ដែលធ្វេីស្របទិសគ្នា បណ្តាលអោយម៉ូតូកៀបជាប់ក្រោមរថយន្។ត ចំណែកឯម្ចាស់ម៉ូតូរងរបួសស្រាល រលាត់ដៃ ជេីង ។

ក្រោយពេលកេីតហេតុ ភាគីខាងរថយន្ត បានទទួលខុសត្រូវដោយសងសំណងទៅកាន់ភាគីខាងម៉ូតូ ចំនួនទឹកប្រាក់ 80ដុល្លារ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ៕

អត្ថបទ និង រូបភាព ៖ទូច វិច្ចិកា

Share.