ភ្នំពេញ៖បុរសម្នាក់បេីកបររថយន្តទំនេីប ក្នុងល្បឿនយ៉ាងលឿន រេចង្កូតមកបុកកង់បីឥណ្ឌា យ៉ាងពេញទំហឹង បណ្តាលអោយរងការខូចយខាតយ៉ាងដំណំ។

ហេតុការណនេះកេីតឡេីងនៅវេលាម៉ោង ០៤:៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេបានឃេីញ រថយន្តទំនេីប LEXUS NX200T ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BC-6605 បេីកបរទិសដៅពីកេីតទៅលិច។ ស្រាប់តែមកចំណុចកន្លែងកេីតហេតុ ទៅបុកកង់បីឥណ្ឌា ដែលកំពុងឆ្លងផ្លូវ យ៉ាងពេញទំហឹងបណ្តាលអោយកង់បីឥណ្ឌដាច់កង់ផ្នែកស្តាំ រថយន្តរងការខូចខាតខ្ទេចផ្នែកខាងស្តាំយ៉ាងដំណំដូចគ្នា។ ជុំវិញហេតុការណ៍នេះ មានអ្នករងរបួសធ្ងន់ម្នាក់ដែលជាម្ចាស់កង់បីឥណ្ឌា។

ក្រោយពេលកេីតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបាន រថយន្តសង្រ្គោះ ខាងមន្ទីរពេទ្យកាល់ម៉ែត្រ យកទៅសង្រ្គោះភ្លាមៗ ។ចំពោះរថយន្ត និង កង់បីឥណ្ឌា ក្រោយពីការចរចារគ្នាមិនត្រូវ សមត្ថកិច្ច ជំនាញ ចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ធ្វេីការវាល់វែង រួចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទនិង រូបភាព ៖ ទូច វិច្ចិកា

Share.