បុរសបីនាក់ឪពុកនិងកូនត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនសំណុំរឿងទៅតុលាការ ក្រោយពីបានវាយបុរសម្នាក់ដែលចូលទៅក្នុងទីតាំងចំការរបស់ខ្លួននៅចំណុចទំនប់អូរពូកក្នុង ភូមិសេសាន ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង។

បរុសទាំង៣នាក់ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តស្ទឹងត្រែងហើយនៅថ្ងៃទី៣មិថុនាម្សិលមិញនេះ។

លោកវរៈសេនីយ៏ឯក ដួង ស៊ីវត្ថានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្ទឹងត្រែងបញ្ជាក់ថា៖ជនសង្ស័យទាំង ៣នាក់មាន៖ ទី១.ឈ្មោះ ស្រេង សែ ភេទប្រុសអាយុ៥០ឆ្នាំ(ឪពុក)-ទី២.ឈ្មោះ លីម មេងលុង ភេទប្រុសអាយុ២៣ឆ្នាំ(កូន)-និងទី៣.ឈ្មោះ លីម មេងស្រុង ភេទប្រុសអាយុ១៩ឆ្នាំ(កូន)។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង៣បានយកខ្សែចងជនរងគ្រោះនិងវាយបណ្តាលឱ្យបាក់ក  រហូតដល់ស្លាប់   នៅវេលាម៉ោង២០និង១៨នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

ជនសង្ស័យទាំងបី មានទីលំនៅភូមិឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ចាន់បូវ៉ាន់អាយុ២៦ឆ្នាំ រស់នៅភូមិស្រែតាប៉ាន-ឃុំសាមឃួយ ស្រុកសេសាន  ខេត្តស្ទឹងត្រែង៕

អត្ថបទ៖វិមានមាសឥសាន្ត

Share.