ក្លិបអ្នកមានបុណ្យ FC Barcelona ក្រោមការដឹកនាំដោយលោក Xavi បាននាំយកកីឡាករទី៧ គឺខ្សែការពារស្លាបស្តាំ Héctor Bellerín ជនជាតិអេស៉្បាញវ័យ២៧ឆ្នាំ ដោយគ្មានតម្លៃខ្លួនពីក្លិបកាំភ្លើងធំ Arsenal។

គួរឲ្យដឹងផងដែរថា Héctor Bellerín បានចំណាយពេល១០ឆ្នាំគត់ជាមួយក្លិបកាំភ្លើងធំ Arsenal ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ដោយបង្ហាញខ្លួនសរុប១៨៣លើក និងស៊ុតបញ្ជូលទីបាន៨គ្រាប់ មុនត្រូវបានក្លិប Real Betis ខ្ចីជើងចំនួន១រដូវកាល ព្រមទាំងជួយឲ្យក្លិបមួយនេះឈ្នះពាន Copa del Rey ផងដែរ។

ខាងក្រោមនេះគឺជាកីឡាករទាំង៧រូបដែរក្លិប Barcelona នាំចូលក្នុងរដូវក្តៅនេះ៖
– Robert Lewandowski ផ្ទេរពីក្លិប FC Bayern Munich ក្នុងតម្លៃខ្លួន ៤២,៥ លានផោន
– Raphinha ផ្ទេរពីក្លិប Leeds United ក្នុងតម្លៃខ្លួន៥៥ លានផោន
– Jules Kounde ផ្ទេរពីក្លិប Sevilla ក្នុងតម្លៃខ្លួន ៥៥ លានអឺរ៉ូ
– Andreas Christensen ផ្ទេរពីក្លិប Chelsea ដោយគ្មានតម្លៃខ្លួន
– Frank Kassie ផ្ទេរពីក្លិប A.C. Milan ដោយគ្មានតម្លៃខ្លួន
– Marcos Alonso ផ្ទេរពីក្លិប Chelsea ២៥ លានអឺរ៉ូ
– Héctor Bellarín ផ្ទេរពីក្លិប Arsenal ដោយគ្មានតម្លៃខ្លួន៕

Share.