អាជ្ញាធរខេត្តបន្ទាយមានជ័យបានចុះសម្របសម្រួលកម្មករ កម្មការិនីរោងច្រក ក្នុងតំបន់   សេដ្ឋកិច្ចពិសេសអូរនាងស្ថិតក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីមានការតវ៉ាសុំផ្អាកធ្វើការមួយរយៈដើម្បីការពារការរីករាលនៃជំងឺកូវីដ-19 នៅថ្ងៃទី04 ខែមិថុនា ឆ្នាំ2021។

តំណាងកម្មករ -កម្មការិនីរោងចក្រ HI-TECHបានរៀបរាប់ថា ការតវ៉ានេះ គឺសុំឲ្យខាងអ្នកគ្រប់គ្រងរោងចក្រផ្អាកការងារជាបណ្តោះអាសន្នសិន ព្រោះកម្មករខ្លាចឆ្លងជំងឺកូវីដ-19។      ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាងនេះ មន្ត្រីជំនាញសុខាភិបាល បានរកឃើញអ្នកវិជ្ជមាន      កូវីដ-19 និងមានការប្រកាសបញ្ជាក់ព័ត៌មានពីអាជ្ញាធរក្រុងផងដែរ។ តែខាងអ្នកគ្រប់គ្រងរោងចក្រនៅតែបន្តឲ្យពួកគាត់ធ្វើការ ទើបនៅទី04 ខែមិថុនានេះ កម្មករ-កម្មការិនី តវ៉ាសុំសម្រាក    រយៈពេល១៤ថ្ងៃសិន ព្រោះមានការបារម្ភ ដោយឃើញមានរថយន្តមកដឹកកម្មករ កម្មការិនី ដែលជាប់ពាក់ព័ន្ធ ដើម្បីយកសំណាក។

ឯកឧត្តម អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការតវ៉ារបស់កម្មករ-កម្មការិនីនេះគឺដោយសារនៅក្នុងរោងចក្រ មានកម្មករ-កម្មការនីមានវិជ្ជមានកូវីដ-19 កម្មករសុំផ្អាកការងារជាបណ្តោះអាសន្នតែម្តង ប៉ុន្តែសុំឧបត្ថម្ភថវិកាក្នុងអំឡុងពេលមិនបានធ្វើការនេះ។

ជាលទ្ធផលបន្ទាប់ពីមានការសម្រុះសម្រួលពីអភិបាលខេត្តបន្ទាយមានជ័យ ខាងរោងចក្របានយល់ព្រមបិទជាបណ្តោះអាសន្នសិន តែមិនមានការឧបត្ថម្ភថវិកាដល់កម្មករនោះទេ៕

អត្ថបទ៖ប៉ោយប៉ែត

Share.