នៅពេលថ្មីៗនេះ នៅលើគណនីអ៊ីនស្ដាក្រាមរបស់កញ្ញា Sabrina Deraneck ដែលជាម្ចាស់មកុដបវរកញ្ញាឯកដ៏អស្ចារ្យវេណេហ្ស៊ុយអេឡាឆ្នាំ២០២២ ( MISS GRAND VENEZUELA 2022 ) ទើបតែបានបំពាក់មកុដត្រឹមតែ ២០ប៉ុណ្ណោះ ស្រាប់កញ្ញាបានបង្ហោះសារថា កញ្ញាត្រូវដោះមកុដចេញពីក្បាលវិញភ្លាមៗ បន្ទាប់ពីកញ្ញាមានបញ្ហាដែលមិនអាចបញ្ជាក់បាន។

កញ្ញា Sabrina Deraneck

កញ្ញា Sabrina Deraneck បានរៀបរាប់នៅលើអ៊ីនស្ដាក្រាមរបស់នាងថា ៖ «ការបោះចោលក្ដីសុបិន ឬតំណែងជាមកុដបវរកញ្ញានោះ គឺៗមិនមែនជារឿងដែលងាយធ្វើចិត្តបានសោះឡើយ ប៉ុន្តែវាមិនអាក្រក់ណាស់ទេដែលត្រូវសម្រេចចិត្តបែបនេះ ព្រោះដោយសារតែកត្តាសុខភារបស់អ្នក និងស្ថានភាពជីវភាពប្រចាំថ្ងៃរបស់អ្នក។ នាងខ្ញុំបានសម្រេចចិត្តលាលែងចេញពីតំណែងរបស់នាងខ្ញុំជាម្ចាស់មកុដ MISS GRAND VENEZUELA 2022 ព្រោះតែមានហេតុផលចំបាច់ផ្ទាល់ខ្លួនខ្លះដែលត្រូវតែបង្ខំចិត្តដោះមកុដចេញនៅចំពោះមុខស្រស់ៗ ផ្ទាល់នឹងភ្នែករបស់ខ្ញុំ»។ បវរកញ្ញាវេណេហ្ស៊ុយអេឡារូបនេះបានបន្ថែមមួយប្រយោគទៀតដោយសង្កត់បែបនេះថា «នេះជារឿងដែលត្រូវយល់ចំពោះបញ្ហាផ្សេងៗ វាអាចកើតឡើង ឬមិនអាចកើតឡើង»។

កញ្ញា Sabrina Deraneck

បន្ទាប់ពីការបង្ហោះសារយ៉ាងភ្ញាក់ផ្អើលឱ្យអ្នកគាំទ្របានដឹងហើយនោះ គេឃើញមាន Comment អ្នកគាំទ្រខ្លះក៏បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះកញ្ញា Sabrina Deraneck ដែលនាងប្រឹងប្រែងតស៊ូក្នុងការប្រកួតប្រជែងដ៏លំបាកនៅលើវេទិកា MISS GRAND មករហូត តែបែរជាជួបរឿងរបូតមកុដទៅវិញក្នុងរយៈពេលខ្លីបែបនេះ។ យ៉ាងណាមិញ បេក្ខភាពដែលនឹងមកជំនួសតំណែងបវរកញ្ញារូបនេះគឺកញ្ញា Luiseth Materan ដែលមានតំណែងរងលំដាប់ទី ១ និងជាអតីតបេក្ខភាព MU 2021តំណាងឱ្យប្រទេស វេណេហ្ស៊ុយអេឡាផងដែរ។ កញ្ញា Luiseth នឹងធ្វើដំណើរមកប្រទេសឥណ្ឌូនេស៊ីដើម្បីប្រកួតជាមួយបណ្ដាម្ចាស់មកុដ MISS GRAND 2022 មកពីប្រទេសផ្សេងៗទៀត។

កញ្ញា Luiseth Materan

សូមជម្រាបផងដែរថា កញ្ញា Sabrina Deraneck គឺជាម្ចាស់មកុដ MISS GRAND VENEZUELA 2022 ដែលលោក Nawat Itsaragrisil បានបំពាក់មកុដឱ្យដោយផ្ទាល់ដៃ កាលពី ២០ មុន៕

Share.