យ៉ាងហោចមនុស្ស ៣០៦នាក់ បានធ្វើតេស្តកូវីដ១៩ លើកម្មករ កម្មការិនី និងអ្នកពាក់ព័ន្ធ រោងចក្រសួនឧស្សាហកម្មសំរោងធំ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយក្នុងចំណោមអ្នកតេស្តកូវីដ១៩ រកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ២៩នាក់ ដែលសុទ្ធសឹងជាស្រ្តីទាំងអស់។

សូមចុចអាន៖ ត្រឹម២៤ម៉ោង ស្រុកព្រះស្ដេចរកឃើញអ្នកឆ្លងកូវីដ១៩ ជាង៣០នាក់

លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យដឹងថា ពលរដ្ឋស្រុកព្រះស្ដេច ដែលជាប់ពាក់ព័ន្ធនឹងរោងចក្រខាងលើ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ តួលេខនេះធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅស្រុកព្រះស្ដេច សរុបចំនួន ១៤៩នាក់ ក្នុងនោះស្រី១២៥នាក់ និងអ្នកជាសះស្បើយ១៥នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលជំងឺសរុបនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច និងសាលាមិត្តភាពខ្មែរ ជប៉ុន សរុប១៣១នាក់ ក្នុងនោះស្រី ១៧នាក់។

ទាក់ទងនឹងបញ្ហានេះ លោក ភុន សម្ផស្ស បានអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកព្រះស្ដេច បង្កើនការប្រុងប្រយ័ត្ន ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ក៏ដូចជាការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីហ៊ុន សែន។

Share.