កំពង់ធំ ៖ មន្ត្រីអធិការដ្ឋាន រដ្ឋបាលព្រៃ ឈើខាង ជើងបឹងទន្លេសាប បានសហកាណ៍ជា មន្ត្រីនគរបាលប្រឆាំ ងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់បានរថយន្តដឹក ឈើលេខ១ មួយគ្រឿងនៅស្រុកកំពង់ស្វាយ កាលពីវេលាម៉ោង ៤ព្រឹកថ្ងៃ ទី០៥ ខែ កញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិ រូង ឃុំ ទំពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក គឹម ចេត្ថាវី នាយរង អធិការ ខាងជើងបឹងទន្លេសាប បានប្រាប់ឲ្យដឹងថា ការដឹកជញ្ជូនឈើលេខ១ ដោយ គ្មានច្បាប់ អនុញ្ញាតិគឺមានទោសធ្ងន់ធ្ងរដែល មិនអាចលើកលែងបានឡើយ ។

លោកបន្តថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះខាងលើនេះ គឺកម្លាំងជំនាញបានធ្វើការ ស្រាវជ្រាវជាច្រើនថ្ងៃមក ហើយ រហូតឈានការ ចាប់ឃាត់ រថយន្តខាងលើនេះបានសម្រេច ។ រថយន្ត ដឹកឈើលេខ១នេះ ម៉ាក Toyota Syna ស៊េរីឆ្នាំ ២០០៤ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AM-4594 បានកែច្នៃ រថយន្តដឹកឈើអារជ្រុងប្រភេទលេខ១(សុក្រម) មានចំនួន ២០ដុំ។

លោក គឹម ចេត្ថាវីបានបន្ថែមថា ការដឹកជញ្ជូនឈើលេខ១នេះ យោងតាមច្បាប់ រដ្ឋបាលព្រៃឈើ យោងតាមច្បាប់រដ្ឋបាលព្រៃ ក្នុងមាត្រា ៩៦-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពីពីរ (២) ទៅ បី(៣) ផង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ។

យោងតាមប្រភពពីសមត្ថកិច្ចជំនាញបានបង្ហើបថា ម្ចាស់រថយន្តខាងលើនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនដងជាច្រើនសារ(ដុះស្លែរ) ហើយជនល្មើសនេះ មានរហ័សនាមថាជើងខ្លាំង សណ្តាន់ សៀមរាប ចំណែក អត្តសញ្ញាណជនល្មើស ពុំទាន់ដឹងនៅឡើយ។ ខណះពេល សមត្ថកិច្ចជំនាញបានបង្ក្រាប ជនល្មើស រត់គេចខ្លួនតែម្តង ។

បច្ចុប្បន្ន រថយន្ត និង វត្ថុតាង ជាឈើប្រភេទលេខ១(សុក្រម) បានយក រក្សាទុកនៅ អធិការ ដ្ឋាន រដ្ឋបាល ព្រៃឈើខាង ជើងបឹងទន្លេសាប រង់ចាំម្ចាស់ចូល ខ្លួនដោះស្រាយតាមនិតិវិធីច្បាប់ ៕

អត្ថបទ៖​​ កំពង់ធំ

Share.