យោងតាមកាសែត Nikkei ប្រចាំនៅប្រទេសជប៉ុនបានរាយការណ៍ថាគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ (តូក្យូឆ្នាំ ២០២០) សមាជិកក្រុមប្រឹក្សាភិបាលលោក Haruyuki Takahashi ត្រូវបានចាប់ខ្លួន ជុំវិញការចោទប្រកាន់ពីបទស៊ីសំណូក។

លោក Takahashi វ័យ៧៨ឆ្នាំ ជាប្រធានក្រុមហ៊ុន Kadokawa Corp ហើយលោកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនដែលត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានស៊ីសំណូកជុំវិញហ្គេមដែលត្រូវបានពន្យារពេលមួយឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩។

ពោលគឺក្រុមហ៊ុនបោះពុម្ពផ្សាយជប៉ុន Kadokawa Corp ដែលជាអ្នកឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ បានផ្តល់ប្រាក់ចំនួន ៧០លានយ៉េន (ស្មើនឹង ៥០ម៉ឺនដុល្លារ) ដល់ក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយបុគ្គលកណ្តាលដែលត្រូវបានចាប់ខ្លួននៅក្នុងរឿងអាស្រូវស៊ីសំណូកដែលកំពុងកើនឡើងជុំវិញកីឡា។

លោក Takahashi អតីតនាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មយក្ស Dentsu Group (4324.T) បានប្រាប់ Reuters នៅពេលនោះថាការងាររបស់លោករួមមានការបញ្ចុះបញ្ចូលសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Lamine Diack ដោយបានផ្តល់អំណោយ រួមទាំងកាមេរ៉ាឌីជីថល និងនាឡិកា Seiko ផងដែរ៕

Share.