អ្នក​គាំទ្រ​​កីឡា​បាល់ទះ​ហ្វីលីពីន មាន​ការ​ភ្ញាក់​ផ្អើល​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ទាប់​ពី​បាន​ឃើញ​កីឡាការនី​បាល់ទះ​វ័យ​២៧ឆ្នាំ សមាជិក​​ក្រុម​​ជម្រើស​ជាតិ​ហ្វីលីពីន នាង​ Kalei Mau បង្ហោះ​រូបថត​មួយ​ចំនួន​របស់​ខ្លួន នៅ​ក្នុង​​ពិធី​បង្ហាញ​ម៉ូដ​ក្នុង​កម្មវិធី​ហែលទឹក The Hawaii Swim Show ក្នុង​រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក។

នាង Kalei Mau មាន​បទពិសោធន៍​ប្រកប​អាជីព​បាល់ទះ​​នៅ​សាកល​វិទ្យាល័យ Arizona ក្នុង​សហរដ្ឋ​អាមេរិក ហើយ​បន្ត​អាជីព​ក្នុង​ក្រុម Indias de Mayagüez នៅ​ប្រទេស​ព័រតូរីកូ ឆ្នាំ​២០១៦-២០១៧ ហើយ​បន្ត​ទៅ​ចូលរួម​ក្រុម Volley-Ball Nantes នៅ​ប្រទេស​បារំាង ពី​ឆ្នាំ​២០១៧-១៨ ក្រោយ​មក​ដល់​ឆ្នាំ​២០១៨ នាង​ក៏​បាន​ប្តូរ​មក​ប្រកប​អាជីព​នៅ​តំបន់​អាស៊ីភាគអាគ្នេយ៍ គឺ​ហ្វីលីពីន។

ដំបូង​នាង​ជា​សមាជិក​ក្រុម Cocolife Asset Managers / United Volleyball Club នៅ​ហ្វីលីពីន ហើយ​នៅ​ឆ្នាំ​​២០១៩-២០២០ នាងបានផ្លាស់ទៅ F2 Logistics។ ដោយ​សារ​តែ​ជំងឺ​រាតត្បាត​​ដោយ​ជំងឺ​​កូវីដ-១៩ នាង​ Kalei Mau បាន​ត្រលប់​ទៅ​សហរដ្ឋអាមេរិក វិញ ដោយ​ចូល​ជា​សមាជិក​ក្រុម​ Changos de Naranjito នៅ​ព័រតូរីកូ​ពី​ឆ្នាំ​២០២១​ដល់​បច្ចុប្បន្ន។

កីឡា​ការិនី​ដែល​កើត​លើ​ទឹកដីអាមេរិក​រូបនេះ ធ្លាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​នារី​ហ្វីលីពីន ឈ្នះ​មេដាយ​សំរឹទ្ធិ​ពាន ASEAN Grand Prix នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៩ ផង​ដែរ៕

Share.