Khaby Lam បាន​ក្លាយ​ជា​តារា​អនឡាញ​ដ៏​ល្បីល្បាញ​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​បណ្ដាញ​សង្គម​។ ថ្មីៗ​នេះ​ទស្សនាវដ្ដី​ Forbes បាន​ទម្លាយ​ពី​ទិន្នន័យ​លម្អិត​នៃ​របាយ​ការណ៍​ចំណូល​របស់​កំពូល​តារា​ Tiktok ដែល​មាន​ចំនួន​ follow ច្រើន​បំផុត​មួយ​នៅ​លើ​ពិភពលោក​។

យោងតាម​ទស្សនាវដ្ដី​ Forbes តារា​ Titktok សញ្ជាតិ​​អ៊ីតាលី​ រក​បាន​ចំណូល​១០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២១​ ត្រូវ​តែ​អរគុណ​ដល់​អ្នក​គាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​។ បើ​តាម​របាយ​ការណ៍​របស់​ Afro Tech តារា​កំប្លែង​ Khaby Lame បាន​ក្លាយ​ជា​ Content Creator ដែល​មាន​ចំនួន​ follow ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ Tiktok កាល​ពី​ដើមខែ​មិថុនា​ឆ្នាំ​នេះ​ ទាញ​ទម្លាក់​ Charli D’Amelio ដែល​ធ្លាប់​ស្ថិត​នៅ​លើ​លំដាប់​កំពូលឱ្យ​មក​នៅ​ឈរ​ត្រឹម​លេខ​២​វិញ​​។

លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាមនុស្ស​ដែល​មាន​សមត្ថភាព​ពូកែម្នាក់​ព្រោះ​ Content របស់​លោក​មិន​ប្រើ​សម្ដី​នោះ​ទេ​គ្រាន់​តែ​កាយវិការ​ប៉ុណ្ណោះ​ ប៉ុន្តែ​អាច​ទាញ​ឱ្យ​អ្នក​គាំទ្រ​សើច​ និង ចង់​តាម​ដាន​រាល់​វីដេអូ​របស់​លោក​។​ យុទ្ធ​សាស្ត្រ​របស់​បុរស​វ័យ​២២​ឆ្នាំ​នេះ​ បាន​ធ្វើ​ឱ្យ​លោក​អាច​រក​បាន​ចំនួន​ follower រហូតដល់​ទៅ​១៤៦​លាន​គណនី​លើ​ Tiktok និង​ជា​អ្នក​ដែល​មាន​ចំនួន​ follower ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។

ថ្វី​ត្បិត​តែ​លោក​គឺជា​កំពូល​តារា​ Tiktok ដែល​មាន​មនុស្ស​ follow ច្រើន​ជាង​គេ​បំផុត​ក្ដី​ប៉ុន្តែ​លោក​មិនមែន​ជា​ Influencer ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​បំផុត​នោះ​ទេ។ តាម​ពិត​ចំណូល​​ Khaby រក​បាន​គឺ​នៅ​តាមពី​ក្រោយ​ Charli D’Amelio ដែលរក​បាន​ចំណូលរហូត​ដល់​​ ១៧,៥លាន​ដុល្លារ។

មិន​ខុស​ពី​មនុស្ស​ជា​ច្រើន​ Khaby Lame ក៏​បាត់បង់​ការងារ​នៅ​រោងចក្រ​ដែរកាល​ពី​អំឡុង​ឆ្នាំ​២០២២ ខណៈ​ដែល​ជំងឺ​កូវីដ-១៩ កំពុងផ្ទុះ​ខ្លាំង​នៅ​អ៊ីតាលី។ ចាប់​តាំង​ពី​ពេល​នោះ​បុរស​វ័យ​ក្មេង​រូប​នេះ​បាន​រក​ឃើញ​ជំនាញ​មួយ​ថ្មី​នៅ​លើ​ Social Media។ មិន​ត្រឹម​តែ​ជោគជ័យ​នៅលើ​អ៊ិនធឺណិត​នោះ​ទេ​ ប៉ុន្តែ​កាល​ពី​ខែ​កក្កដា        ឆ្នាំ​២០២២​ លោក​បាន​ចុះ​កិ្ចចព្រម​ព្រៀង​ជាមួយ​នឹង​ក្រុម​ហ៊ុន​ Binance ជា​ក្រុម​ហ៊ុន​ប្ដូរ​ប្រាក់​ Crypto។

ក្រៅពី Khaby Lame ក៏​បាន​ចុះ​កុងត្រា​ជាច្រើន​ឆ្នាំ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ភេសជ្ជៈ​យក្ស Pepsi។ មិន​ទាន់​ត្រឹម​នេះ​នោះ​ទេ​ លោក​ថែម​ទាំង​មាន​វត្តមាន​នៅ​លើ​ស្ពត​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក​ Metaverse។ បច្ចុប្បន្ន​ Khaby Lame ឈរ​នៅ​លេខ​រៀង​ទី​ ៨​ នៃ​ទស្សនា​វដ្ដី​ Forbes ក្នុង​ចំណោម​កំពូល​ Creator ល្បីៗ​ក្នុង​លោក​៕

Share.