ពានរង្វាន់​បាល់ទះ​បុរស​កម្រិត​ពិភពលោក 2022 FIVB Volleyball Men’s World Championship បាន​​ឈាន​ដល់​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​មាន​ក្រុម​​ប៉ូឡូញ,​ប្រេស៊ីល,​ស្លូវ៉ាគី និង​អ៊ីតាលី សុទ្ធ​តែ​ជា​បេក្ខភាព​សំខាន់​នៅ​វគ្គ​នេះ។

ពានរង្វាន់ 2022 FIVB Volleyball Men’s World Championship រៀបចំ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​មាន​ប៉ូឡូញ និង​ស្លូវ៉ាគី ជា​សហម្ចាស់​ផ្ទះ ព្រម​ទាំង​មាន​ក្រុម​ខ្លាំងៗ​មក​ពី​ជុំ​វិញ​ពិភពលោក​ចំនួន​២៤​ប្រទេស​ចូលរួម។

លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​១០ កញ្ញា ​មាន៖
-ប៉ូឡូញ ៣-២ អាមេរិក
-អាហ្សង់ទីន ១-៣ ប្រេស៊ីល
-ស្លូវ៉ាគី ៣-១ អ៊ុយក្រែន
-អ៊ីតាលី ៣-២ បារាំង

កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៖
-ប៉ូឡូញ ប៉ះ ប្រេស៊ីល
-ស្លូវ៉ាគី ប៉ះ អ៊ីតាលី

Share.