ក្រសួងសុខភិបាលបានប្រកាសរកឃើញអ្នកកូវីដ១៩ថ្មីចំនួន៣៥៨នាក់បន្ថែមទៀតដែលធ្វើឲ្យតួលេខឆ្លងកូវីដ១៩សរុបនៅកម្ពុជា កើនឡើងដល់៣៣,៦១ នាក់។ចំណែកអ្នកជាសះស្បើយសរុបមាន២៦,0៧៨នាក់បន្ទាប់ពីមានអ្នកជាសះស្បើយនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២១នេះ ចំនួន៥៣៤នាក់បន្ថែមទៀត។

នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានជូនដំណឹងថា មានមនុស្សចំនួន១០នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារវីរុសនេះកើនឡើងដល់២៥២នាក់នៅទូទាំងប្រទេស៕

Share.