ប៉េកាំង៖ ប្រទេសចិនបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sinovac ក្នុងករណីបន្ទាន់ទៅលើប្រជាជនដែលមានអាយុចន្លោះពី 3ឆ្នាំដល់17ឆ្នាំ។ នេះបើយោងតាមប្រសាសន៍ លោក Yin Weidong បានប្រាប់ទៅកាន់ទូរទស្សន៍ជាតិចិន កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី4 ម្សិលមិញនេះ។

ការចាក់វ៉ាក់សាំងដ៏ច្រើនសម្បើមរបស់ចិនដែលបានប្រើប្រាស់អស់ចំនួន 723.5 លានដូស គិតត្រឹមថ្ងៃទី3 ខែមិថុនា កន្លងទៅ គឺបើកឲ្យចាក់តែលើមនុស្សដែលមានវ័យ18ឆ្នាំឡើងប៉ុណ្ណោះ។

ដូច្នេះនៅពេលមានការស្នើចាក់វ៉ាក់សាំង Sinovac ឲ្យទៅក្រុមមនុស្សដែលមានអាយុតិច គឺអាស្រ័យលើអាជ្ញាធរផ្នែកសុខាភិបាលជាអ្នកកំណត់យុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំងនេះ។ ប្រសាសន៍លោក Yin ឆ្លើយនៅក្នុងបទសម្ភាស ផ្សាយផ្ទាល់ជាមួយនឹងទូរទស្សន៍ជាតិ៕

ប្រភព៖ CNA

Share.