កណ្តុរឈ្មោះ ម៉ាហ្គាវ៉ា ចាប់ផ្តើមចូលនិវត្តន៍នៅក្នុងខែមិថុនាឆ្នាំ២០២១នេះបន្ទាប់ពីបំពេញតួនាទីជាអ្នកហិតរកគ្រាប់មីនអស់រយៈពេល៥ឆ្នាំរួចមក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ APOPOដែលធ្វើការផ្នែកបោសសម្អាត់គ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានឲ្យដឹងថា មកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ កណ្តុរម៉ាកា វ៉ា បានឈូសឆាយដីជាង ១៤១.០០០ ម៉ែត្រក្រឡាស្មើនឹងដីបាល់ទាត់ចំនួន ២០ដង ហិតដកមីនចំនួន ៧១ គ្រាប់និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៨ មុខ ។

ម៉ាកា វ៉ាគឺជាសត្វកណ្តុរយក្សអាហ្រ្វិក ដែលទទួលបានការបណ្តុះបណ្តាល និងត្រួតពិនិត្យដោយអង្គការ មិនស្វែងរកប្រាក់ចំណេញ ឈ្មោះ APOPO ដើម្បីស្វែងរកមីននិងប្រកាសអាសន្ន ដល់មនុស្សរបស់ខ្លួន។

ម៉ាកា វ៉ា បានឈ្នះពានរង្វាន់ ជនស៊ីវិលកំពូល របស់ចក្រភពអង់គ្លេស សម្រាប់ភាពក្លាហានសត្វ កាលពីឆ្នាំមុន ដែលជាកិត្តិយសមួយ ដែលត្រូវបានបម្រុងទុកសម្រាប់សត្វឆ្កែ។

អង្គការAPOPO បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា “ ទោះបីជាវានៅតែមានសុខភាពល្អ ក៏ដោយកណ្តុរនេះបានឈាន ដល់អាយុចូលនិវត្តន៍”។

Magawa មានដើមកំណើតនៅប្រទេស Tanzaniaនៅចុងឆ្នាំ២០១៤និងត្រូវបាននាំមកដល់ខេត្តសៀមរាបនៅឆ្នាំ២០១៦៕

រូបភាពពី APOPO

Share.