ក្រុមបាល់ទះ​បុរស​អ៊ីតាលី ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទះ​កម្រិត​ពិភពលោក​ឆ្នាំ​២០២២ FIVB Volleyball Men’s World Championshipនេះ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​​និង​ជា​ក្រុម​ឈរ​លេខ១​ពិភពលោក គឺ​ប៉ូឡូញ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ រាត្រី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​នៅ​ទីក្រុង Katowice។

ការ​ប្រកួត​យក​ជើង​ឯក ឆ្នាំ​នេះ​​ក្រុម​អ៊ីតាលី ​​បាន​យក​ឈ្នះ​ប៉ូឡូញ ដោយ​លទ្ធផល​៣សិត​ទល់១សិត ខណៈ​វគ្គ​មេដាយ​សំរឹទ្ធិ ក្រុម​ប្រេស៊ីល បាន​យក​ឈ្នះ​លើ​ក្រុម​ស្លូវ៉ានី ដោយ​លទ្ធផល​ ៣​សិត​ទល់១សិត។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ អ៊ីតាលី ជាមួយ​ប៉ូឡូញ៖

ខាង​ក្រោម​​នេះ​ជា​វីដេអូ​ប្រកួត​វគ្គ​មេដាយ​សំរឹទ្ធិ រវាង​ប្រេស៊ីល ជាមួយ​ស្លូវ៉ានី៖

ពានរង្វាន់​ឯកត្តជន​​ដែល​កីឡាករ​ទទួល​បាន​មាន៖
*Most Valuable Player៖ Simone Giannelli (អ៊ីតាលី)
*Best Setter៖ Simone Giannelli (អ៊ីតាលី)
*Best Outside Spikers៖ Yoandy Leal (ប្រេស៊ីល), Kamil Semeniuk (ប៉ូឡូញ)
*Best Opposite Spiker៖ Bartosz Kurek (ប៉ូឡូញ)
*Best Middle Blockers៖ Mateusz Bieniek (ប៉ូឡូញ) Gianluca Galassi (អ៊ីតាលី)
*Best Libero៖ Fabio Balaso (អ៊ីតាលី)

សម្រាប់​ចំណាត់​ថ្នាក់​ក្រុម​ដែល​ចូលរួម​ការ​ប្រកួត​ពានរង្វាន់ FIVB Volleyball Men’s World Championship នេះ​មាន៖
១) អ៊ីតាលី
២) ប៉ូឡូញ
៣) ប្រេស៊ីល
៤) ស្លូវ៉ាគី
៥) បារាំង
៦) អាមេរិក
៧) អ៊ុយក្រែន
៨) អាហ្សង់ទីន
៩) ស៊ែប
១០) ហុល្លង់
១១) ទួរគី
១២) ជប៉ុន
១៣) អ៊ីរ៉ង់
១៤) គុយបា
១៥) អាល្លឺម៉ង់
១៦) ទុយនេស៊ី
១៧) កាណាដា
១៨) ម៉ិចស៊ីកូ
១៩) អេហ្ស៊ីប
២០) ប៊ុលហ្គារី
២១) កាតារ
២២) ព័រតូរីកូ
២៣) កាមេរ៉ូន
២៤) ចិន

ពានរង្វាន់ FIVB Volleyball Men’s World Championship រៀបចំ​ឡើង​​តាំង​ពី​ឆ្នាំ​១៩៤៩ មក​ម៉្លេះ រាល់​៤ឆ្នាំ​ម្តង ហើយ​​សហភាព​សូវៀត ជា​ក្រុម​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៦លើក ខណៈ​អ៊ីតាលី ឈ្នះ​បាន​៤លើក​ទាំង​លើក​នេះ ស្រប​ពេល​៣​លើក​កន្លង​មក​​ធ្លាប់​ឈ្នះ​នៅ​ឆ្នាំ​១៩៩០,​១៩៩៤​និង​១៩៩៨៕

Share.