ខ្សែប្រយុទ្ធឆ្នើម Josip Ilicic បានយល់ព្រម​បញ្ចប់​កិច្ចសន្យា​​ផ្លូវ​ការ​ជាមួយក្លិបបាល់ទាត់ Atalanta សមាជិកលីគកំពូលអ៊ីតាលី Serie A បន្ទាប់ពី​មានការ​យល់ព្រម​គ្នា​ទៅ​វិញ​ទៅ​មក។

កីឡាករវ័យ៣៤ឆ្នាំ ជនជាតិស្លូវេនី ខកខានលេងបាល់ទាត់អស់រយៈពេល២ឆ្នាំមកហើយ ដោយសារបញ្ហាផ្លូវចិត្តកើត Depression រឿងស្នេហា។ មូលហេតុបណ្តាលឲ្យខ្សែប្រយុទ្ធឆ្នើម Josip Ilicic កើតជំងឺ Depression នៅពេលរូបគេធ្វើដំណើរទៅប្រទេសស្លូវេនី ដើម្បី Surprise ដល់ប្រពន្ធរបស់គេគឺអ្នកនាង Tina Polovina ស្រាប់តែប្រទះឃើញនាងកំពុងនៅជាមួយប្រុសថ្មីទៅវិញ។

ចាប់ពីនោះមក Josip Ilicic លែងមានអារម្មណ៍លេងបាល់ទាត់ ពោលគឺស្នើសុំក្លិប Atalanta សម្រាកមួយរយ:ដើម្បីនៅម្នាក់ឯង ហើយរូបគេចាប់ផ្តើមឡើងគីឡូខ្លាំង និងមិនអាចលេងបាល់ទាត់ដូចដើមវិញឡើយ។

កីឡាករ Josip Ilicic និងអ្នកនាង Tina Polovina ព្រមទាំងកូន

កីឡាករ Josip Ilicic និងអ្នកនាង Tina Polovina បានរៀបការនៅឆ្នាំ ២០០៩ ហើយរយ:ពេល១៣ឆ្នាំកន្លងមកនេះ គេមានកូនស្រីចំនួន២នាក់ Igor Iličić និង Ana Iličić។

គួរដឹងមុនពេលខ្សែ​ប្រយុទ្ធ Josip Ilicic កើត Depression រូបគេបានស៊ុតបញ្ចូលទី​៤​គ្រាប់​ម្នាក់​​ឯង​ទល់​នឹង Valencia ជួយឲ្យក្រុម Atalanta យកឈ្នះ ៤-៣ ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន UEFA Champions League 2021/22 ​ជា​លើក​ដំបូងក្នុងប្រវត្តិសាស្រ្ត។

ខ្សែប្រយុទ្ធកម្ពស់ ១.៩០ម៉ែត្ររូបនេះបានប្រឡូកអាជីពនៅលីគកំពូលអ៊ីតាលី Serie A តាំងពីឆ្នាំ ២០១០ មកម្ល៉េះដោយចូលរួមជាមួយក្លិបចំនួន៣ផ្សេងគ្នាដូចជា៖
– ២០១០-១៣ Palermo FC បង្ហាញខ្លួន ៩៨លើក ស៊ុតបញ្ចូលទី ២០គ្រាប់
– ២០១៣-១៧ Fiorentina បង្ហាញខ្លួន ១០៥លើក ស៊ុតបញ្ចូលទី២៩គ្រាប់
– ២០១៧-២២ Atalanta បង្ហាញខ្លួន ១៣៦លើក ស៊ុតបញ្ចូលទី៤៧គ្រាប់។

ខណ:ក្នុងក្រុមជម្រើសជាតិស្លូវេនី Josip Ilicic ធ្លាប់ជាប់ឈុត U20 និង U21 តាំងពីឆ្នាំ ២០០៨ រហូតដល់ ២០១០ ដោយបង្ហាញខ្លួនបាន១០លើក ចំណែកឯឈុតធំរូបគេចូលរួមនៅឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្នបង្ហាញខ្លួនបាន ៧៩លើក និងស៊ុតបញ្ចូលទីបាន១៦គ្រាប់៕

កីឡាករឆ្នើម Serie A 2018-19
Share.