ព្រឹត្តិការណ៍​វាយ​តេន្នីស​ធំ​ប្រចាំ​ឆ្នាំ​លើ​ទីលាន​ដីក្រហម 2021 French Open រៀបចំ​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ដល់​១៣ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ទីលាន Roland Garros Stadium ក្នុង​ទីក្រុង​ប៉ារីស កំពុង​តែ​ដំណើរការ​បាន​យ៉ាង​រលូន ទោះបី​ជា​មាន​ការ​យាយី​ពី​កូវីដ-១៩ ក្តី។

គិត​ត្រឹម​​ថ្ងៃ​អាទិត្យ ទី​៦ ខែ​មិថុនា ពេល​នេះ​វិញ្ញាសា​​វាយ​ឯកត្តជន​បុរស បាន​ស្វែង​រក​ឃើញ​ជើង​ខ្លាំង​ឡើង​ដល់​វគ្គ​ជម្រុះ​ជុំទី៤ ឬ ហៅ​ថា​វគ្គ​១៦នាក់​ចុងក្រោយ​ដោយ​ក្នុង​នោះ៖
គូទី១.Novak Djokovic (សែប) Vs Lorenzo Musetti (អ៊ីតាលី)
គូ​ទី២.Matteo Berrettini (អ៊ីតាលី) Vs Roger Federer (ស្វីស)
គូទី៣.Rafael Nadal (អេស្ប៉ាញ) Vs Jannik Sinner (អ៊ីតាលី)
គូ​ទី៤.Diego Sebastián Schwartzman (អាហ្សង់ទីន) Vs Jan-Lennard Struff (អាល្លឺម៉ង់)
គូ​ទី៥.Alejandro Davidovich Fokina (អេស្ប៉ាញ) Vs Federico Delbonis (អាហ្សង់ទីន)
គូ​ទី៦.Stefanos Tsitsipas (ក្រិក) Vs Pablo Carreño Busta (អេស្ប៉ាញ)
គូ​ទី៧.Cristian Ignacio Garín Medone (ឈីលី) Vs Daniil Sergeyevich Medvedev (រុស្ស៊ី)

ព្រឹត្តិការណ៍​វាយ​តេន្នីស French Open ជា​ព្រឹត្តិការណ៍​ធំ​១​ក្នុង​ចំណោម​៤ លើលោក ដែល​ក្នុង​នោះ​មាន Australian Open (នៅ​អូស្ត្រាលី) Wimbledon (អង់គ្លេស) និង US Open (នៅ​អាមេរិក)។

សូម​បញ្ជាក់​ថា​​កីឡាករ Rafael Nadal របស់​អេស្ប៉ាញ ដែល​កំពុង​ឈរ​លេខ​​៣ពិភពលោក ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​លើ​វិញ្ញាសា​វាយ​​ឯកត្តជន​បុរស​​ក្នុង French Open ហើយ​រូប​គេ​ជា​កីឡាករ​ដែល​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​ផង​ដែរ​រហូត​ដល់​១៣លើក​ឯណោះ៕

Telegram-Troryorng
Share.