ភ្នំពេញ៖បុរសម្នាក់បេីករថយន្ត LEXUS បម្រុងបត់ ត្រូវបានរថយន្ត ស៊េរីទំនើប អាល់ហ្វាត បុករងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ៣:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ព្រះសីហនុ កែង នឹង ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបាន ឃេីញ រថយន្ត មួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N: 8256 ទិសដៅពីខាងកេីតទៅខាងលិច គោលបំណង បត់ឆ្វេង មកផ្លូវប៉ាស្ទ័រ។ ស្រាប់តែមកដល់ចំណុច កេីតហេតុ ក៏ត្រូវបាន រថយន្ត អាល់ហ្វាត ពណ៌ខ្មៅមួយ ពាក់ស្លាកលេខ ភ្នំពេញ 2BS: 9369 បេីកបរដោយជនជាតិចិនមួយក្រុមមកបុកយ៉ាងពេញទំហឹង បណ្តាលអោយ រថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ដូចគ្នា។ ជុំវិញហេតុការណ៍ខាងលេីមិនមានអ្នករងរបួសនោះទេ។

ក្រោយនៅពេលកេីតុហេតុ សមត្ថកិច្ចមូលដ្ឋាន បានអោយភាគីទាំងសងខាង ចរចាគ្នា តែដោយសារ ការចរចារមិនត្រូវ ទេីបសមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានចុះមកវាល់វែងយករថយន្ត ទាំង២ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ និង រូបភាព៖ទូច វិច្ឆិកា

Share.