ភ្នំពេញ៖បុរសម្នាក់បេីករថយន្ត កាមរី វ៉ាជែងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ដោយសារខ្វះការប្រុងប្រយ័ត្ន ផងនោះបានរេចង្កូតទៅបុកនឹងរថយន្ត Ford Ranger បណ្តាលឲ្យរងការខូចខាតខ្ទេចមុខខ្លួនឯង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:០០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅ ជិតរង្វង់មូល សាក់សំពៅ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបាន អោយដឹងថាមុនពេល កេីតហេតុគេបានឃើញ រថយន្តមួយគ្រឿង ម៉ាក TOYOTA Camary ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F: 5698 បេីកបរទិសដៅពីត្បូងទៅជេីង។ ស្រាប់តែមកដល់ចំណុចកេីតហេតុ បានបេីកវ៉ាជែងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ក៏បានរេចង្កូត ទៅបុក រថយន្តម៉ាក Ford Ranger ដែលពាក់ស្លាកលេខ ភ្នំពេញ 2BB:4884 ដែលធ្វើដំណើរទិសដៅ ពីជើងទៅត្បូង យ៉ាងពេញទំហឹង បណ្តាលអោយរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំំណំ។

ក្រោយពេលកេីតហេតុ ខាងរថយន្ត Ford បានទាមទារសំណង3000$ ដេីម្បីបញ្ចប់រឿង តែដោយសារ ការចរចាមិនត្រូវរូវ គ្នា ទេីបសមត្ថកិច្ច ជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ធ្វើការវាល់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕

អត្ថបទ និង រូបភាព ៖ ទូច វិច្ឆិកា

Share.