ក្រសួងសុខាភិបាល បានជូនដំណឹនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ថា មានអ្នកជំងឺកូវីដ១៩ចំនួន១០៦៩នាក់បានសះជាឡើងវិញខណៈមានអ្នកឆ្លងថ្មីចំនួន ៦៣១នាក់។

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះដែរថា មានអ្នកជំងឺកូវីដ១៩ចំនួន១១នាក់បន្ថែមទៀតបានបង់បង់ជីវិតនៅទូទាំង ប្រទេស។

គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៧,១៤៧នាក់ និងស្លាប់សរុបចំនួន ២៦៣នាក់៕

Share.