សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា «FIFA» គ្រោងនឹងដកប្រទេសអេក្វាទ័រ ចេញពីពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតារ ក្រោយរកឃើញថាកីឡាករ Byron Castillo មានសញ្ជាតិកូឡុំប៊ី និងបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ លេងតំណាងឲ្យក្រុមជម្រើសជាតិអេក្វាឌ័រ។

កីឡាករ Byron Castillo វ័យ២៣ឆ្នាំ លេងតួនាទីជាខ្សែការពារ កើតនៅទីក្រុង Tumaco ប្រទេសកូឡុំប៊ី ក្នុងឆ្នាំ១៩៩៥ មិនមែនក្នុងទីក្រុង Ecuadorian General Villamil Playas ក្នុងឆ្នាំ១៩៩៨ ​ដែលជាឯកសារបន្លំរបស់គេនោះទេ។

គួរដឹងថា ក្រុមជម្រើសជាតិអេក្វាឌ័រ ទទួលបាន១៤ពិន្ទុក្នុងចំណោម២៦ពិន្ទុក្នុងការប្រកួតជម្រុះ World Cup កន្លងទៅដែលកីឡាករ Castillo បង្ហាញខ្លួនដែរ។ ប្រសិនបើពួកគេបានបាត់បង់ពិន្ទុសម្រាប់ការប្រកួតដែល Castillo បង្ហាញខ្លួននោះពួកគេនឹងខកខានកៅអី១ទៅកាន់ការប្រកួតក្នុងប្រទេសកាតា។

ក្រុមជម្រើសជាតិអេក្វាឌ័រ ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះកាតារ, សេណេហ្គាល់ និងហូឡង់។ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ចុងឆ្នាំនេះ៕

Share.