តារា​សម្ដែង​ឯក​ Daniel Craig ដែល​អ្នក​គាំទ្រ​បាន​ស្គាល់​តាម​រយៈ​តួអង្គ​ភ្នាក់ងារ​សម្ងាត់​ 007 ក្នុង​ភាពយន្ត​ «James Bond» ដែល​មាន​៥​វគ្គ​ បាន​ចេញ​មក​ទម្លាយ​ពី​អារម្មណ៍​សោកសៅ​ជា​ទី​បំផុត​របស់​ខ្លួន​ នៅ​ពេល​ដែល​លោក​បាន​ដឹង​ថា​សម្ដេច​ព្រះមហាក្សត្រី​ Elizabeth II នៃ​ចក្រភព​អង់គ្លេស​​បាន​សោយ​ព្រះវិលាល័យ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២។ តារា​សម្ដែង​រូប​នេះ​ បាន​ថ្វាយ​សេចក្ដី​គោរព​ និង​ ចងចាំ​នូវ​គុណូបការៈ​ដ៏​ប្រពៃ​ថ្លៃថ្លា​​របស់​ព្រះអង្គ​ជា​ទីនឹក​រលឹក​រហូត​ទៅ​។

តួអង្គ​ James Bond រូប​នេះ ​គឺជា​តារា​មួយ​ដួង​ដែល​បាន​ចូល​គាល់​ជិត​ស្និទ្ធិ​ ​នឹងQueen Elizabeth ជា​ច្រើន​លើក​ច្រើន​សារ​ ជា​ពិសេស​នៅ​ពេល​ដែល​ទ្រង់​ផ្ដល់ ព្រះ​កិត្តិយស​ចូលរួម​សម្ដែង​ ដើម្បី​ Surprise បើក​កម្មវិធី​ Olympic Games ឆ្នាំ​២០១២ នាទីក្រុង​ដ៏ ដោយ​កម្មវិធីបើក​កីឡា​អូឡាំពិន​​នោះ​មាន​លក្ខណៈ​មហស្ចារ្យខ្លាំង​ព្រោះ​មាន​ចាក់​ VTR ដែល​ Daniel ក្នុង​តួអង្គ​ជា​ James Bond ចូល​ទៅ​គាល់​ព្រះមហាក្សត្រី​ក្នុង​ព្រះ​បរមរាជ​វាំង​ Buckingham ហើយ​យាង​អញ្ជើញ​ទ្រង់​ឡើង​ ឧទ្ធម្ភាគចក្រ​ (Helicopter) រួច​នាំ​ទ្រង់​ហោះ ទៅ​កាន់​ពហុកីឡដ្ឋាន។ បន្ទាប់​មក​ទៀត​ព្រះ​មហាក្សត្រី​ទ្រង់​លោត​ចុះ​ពី​លើ​ឧទ្ធម្ភាគចក្រ​​ ចុះ​មក​កណ្ដាល​ពហុកីឡដ្ឋាន កណ្ដាល​ចំណោម​មនុស្ស​រាប់​សែន​នាក់​ ដែល​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន​នា​អំឡុង​ពេល​នោះ​។

ផលិតករ​ ផលិត​ VTR​ ជាប្រវត្តិសាស្ត្រ​នោះ​ បាន​ចេញ​មក​បង្ហើប​ពី​អាថ៌កំបាំង​ពិត​នៅ​ពី​ក្រោយ​ការ​ថត​នេះ​ថា​ Queen Elizabeth II ទ្រង់​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​ VTR នោះ​ពិត​ប្រាកដ​មែន​ ប៉ុន្តែ​ទ្រង់​មិន​បាន​ឱ្យ​សមាជិក​ ឬ​ព្រះ​ញាតិវង្ស​ណាមួយ​បាន​ដឹង​ពី​រឿង​នេះ​ឡើយ​។ ថ្វី​បើ​ការ​លោត​ចុះ​ពី​ ឧទ្ធម្ភាគចក្រ​ ប្រើ​តារា​សម្ដែង​ជំនួស​ក៏​ពិត​មែន​ ប៉ុន្តែ​លោក​បាន​អះអាង​ថា​ ព្រះអង្គម្ចាស់​ក្សត្រី​ពិត​ជា​បាន​ចូលរួម​សម្ដែង​ជាមួយ​នឹង​ Daniel ពិត​ប្រាកដ​មែន​ ចំណែក​តួអង្គ​សុនខ​២​ក្បាល​ ដែលសម្ដែង​ក្នុង​វីដេអូ​នោះ​ក៏​ជា​សុនខ​ដែល​ទ្រង់​ចិញ្ចឹម​ដោយ​ព្រះអង្គ​ឯង​ផង​ដែរ​។

Daniel Craig មាន​ឱកាស​បាន​ចូល​ថ្វាយ​បង្គំគាល់​ព្រះមហាក្សត្រី​ជា​ច្រើន​លើក​ច្រើន​សារ​ និង​បាន​ទទួល​គ្រឿងឥស្សរយស្ដិពី​ព្រះ​ហស្ថ​ព្រះអង្គដោយ​ផ្ទាល់​ ក្នុង​ឋានៈ​ជា​បុគ្គល​ដែលមាន​គុណូបការៈខ្ពស់​ក្នុង​វិស័យ​ភាពយន្ត​។ តួ​អង្គ​ James Bond វ័យ​៥៤ ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​បង្ហើប​ក្នុង​កម្មវិធី​ «The Late Show with Stephen Colbert»​ ថា​ «ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ Elizabeth II» ទ្រង់​មាន​ព្រះទ័យ​សណ្ដោស​ប្រណី​និង​ចូល​ចិត្ត​លេងសើច​ ។ លោក​បាន​បន្ត​ទៀត​ថា​ ទ្រង់​ធ្លាប់​មាន​ព្រះ​បន្ទូល​បង្អាប់​លោក​ថា​ «លោក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មិន​ព្រម​ញញឹម​ពេល​ថត​រូប​ជាមួយ​គ្នា​» ចំណែក​សុនខ​ទាំង​២​ក្បាល​របស់​ទ្រង់​ក៏​រាក់​ទាក់​លោក​ខ្លាំង​ដូច​គ្នា​ដែរ​។

Share.