អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត់ត្រា​ អ្នក​ជំនួញ​ដី​ធ្លី​ ដ៏​ធំ​និង​អាជីវកម្ម​ជា​ច្រើន​ទៀត​នោះ​បាន​បញ្ចេញ​សំនៀង​ក្នុង​បទ​ចម្រៀង​មួយ​ក្នុង​ផលិតកម្ម​ Galaxy Navatra ធ្វើ​​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ហ្វេន​។

អ្នក​ឧកញ៉ា​វ័យក្មេង​ជាង​គេ​ រូប​នេះ​បាន​ធ្វើ​ឱ្យ​ហ្វេន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​​នៅ​ក្នុង​ថ្ងៃ​ទី​៦ ខែ​មិថុនា​ បាន​បញ្ចេញ​បទ​ចម្រៀង​ច្រៀង​ផ្ទាល់​ដោយខ្លួន​ឯង​នៅ​លើ​ Channel Youtube របស់​ផលិតកម្ម​ Galzxy Navatra ​ដែល​មាន​ចំណង​ជើង​ថា​៖
«បែក​គ្នា​ព្រោះ​ចិត្ត​ឆេវឆាវ»

បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ Melody និង​ ទំនុក​ច្រៀង​ដោយ​អ្នក​ឧកញ៉ា​ផ្ទាល់​នេះ​ មាន​អតីត​តារា​ចម្រៀង​ល្បី​លោក​ ណាំ​ ប៊ុណ្ណារ័ត្ន​ជា​អ្នក​និពន្ធ​បទភ្លេង​ និង​ ស្នាដៃ​ដឹកនាំ​ដោយ​លោក​ យឹម តា​ស្រង់​។​

សម្រាប់​បទ​ចម្រៀង​ថ្មី​ជា​សំនៀង​ដើម​របស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​ទទួល​បាន​ការ​កោត​សរសើរ​និង​សាទរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ផលិតកម្ម​ Galaxy Navatra ដោយ​មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​ តារា​ចម្រៀង​ច្រៀង​ពីរោះ​ សូម្បី​តែ​ថៅកែ​ក៏​ច្រៀង​ពីរោះ​ដូច​គ្នា​ និង​មាន​អ្នក​ខ្លះ​ចូលរួម​ Comment បែប​លេង​សើច​ថា​ ម្ចាស់​ផលិតកម្ម​ច្រៀង​​ពីរោះ​ណាស់​ តារា​ចម្រៀង​ត្រៀម​មក​រត់​ម៉ូតូ​ឌុប​ជាមួយ​ខ្ញុំ​ជា​ដើម​។ល។​

យោង​តាម​ការ​បញ្ជាក់​ពី​ Admin បទ​ចម្រៀង​នេះ​គ្រាន់​តែ​ជា​បទ​មួយ​ដែល​អ្នក​ឧកញ៉ា​ច្រៀង​និង​បង្ហោះ​ទុក​ជា​អនុស្សាវរីយ៍​ ព្រោះ​អ្នក​ឧកញ៉ា​មាន​ចិត្ត​ស្រលាញ់​វិស័យ​សិល្បៈ​តាំង​ពី​ធំ​ដឹង​ក្ដី​មក​៕​​

ទស្សនា​និង​ស្ដាប់​កម្សាន្ត​បទ​ចម្រៀង​ «បែក​គ្នា​ព្រោះ​ចិត្ត​ឆេវឆាវ​» ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.