នាពេលថ្មីៗនេះ សមាគមសិល្បករខ្មែរបានបញ្ចេញនូវវីដេអូ Trailer នៃភាពយន្ដចម្រៀង «ជីវិតក្មេងវត្ត» ដែលបានដកស្រង់ចេញពីប្រវតិ្តរបស់សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។

វីដេអូត្រឹមរយៈពេលជាង ៥នាទីនេះ បានស្ដែងឲ្យឃើញ ទាំងប្លង់ថត ទាំងតួអង្គស​ម្ដែង ទាំងទីតាំង គឺមានភាពសម្រិតសម្រាំងខ្លាំង ដើម្បីរំលេចចេញនូវផ្ទាំងទស្សនីយភាពដ៏មានគុណភាពត្រជាក់ភ្នែក និងទាក់ទាញអារម្មណ៍។ វណ្ណកម្មថ្មីមួយនេះបានប្រមូលផ្ដុំនៃតួសម្តែងដែលមានឈ្មោះល្បីល្បីជាច្រើនមកចូលរួមសម្តែង ក្រោមស្នាដៃដឹកនាំសម្ដែងពីលោក ហ្វៃ សំអាង ដែលជាអ្នកជំនាញលើភាពយន្តជើងចាស់មួយរូប។

សូមជម្រាបថា ភាពយន្ត​ចម្រៀង​ «ជីវិត​ក្មេង​វត្ត»​ និពន្ធ​ទំនុក​ច្រៀង​ក្រោម​ស្នាដៃ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ ក្រោមការផលិតដោយ​ សមាគម​សិល្បករ​ខ្មែរ​ ផលិត​ករដោយ​ លោក​ជំទាវ​ ចន​ ច័ន្ទលក្ខិណា​ លោក​ឧកញ៉ា​ ហេង​ ឡុង​ និងលោក​ឧកញ៉ា​ អ៊ឹង​ លីហេង​ ។ ភាពយន្តចម្រៀងនេះ នឹងសម្ពោធចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខ។

សូមទស្សនាវីដេអូនេះ៖

Share.