កម្លាំងកងរាជអាវុធចាប់បានជនសង្ស័យជាចោរលួចម៉ូតូ01គ្រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី06 ខែមិថុនា ឆ្នាំ2021  ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី04 ខែមិថុនា ឆ្នាំ2021 ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ￸ គឹម តាក់វ៉ាន់ ភេទប្រុស អាយុ17ឆ្នាំ ព្រមទាំងដកហូតម៉ូតូ01គ្រឿងម៉ាកសូម័រអ៊ិច ពណ៌ក្រហម.ស ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានចូលទៅក្នុងផ្ទះសំណាក់ ឈានទាវ ដើម្បីលួចម៉ូតូខាងលើពិតប្រាកដមែន បានជិះទៅផ្ទះរបស់មិត្តភក្តិរបស់ខ្លួននៅម្ដុំភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខណ:ដែលខ្លួនកំពុងដេកនៅផ្ទះមិត្តភក្តិស្រាប់តែសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្ដង។

ស្របពេលដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ ម៉ូតូត្រូវប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.