ភ្នំពេញ៖ បុរសម្នាក់បេីកបររថយន្ត ក្នុងល្បឿនលឿន រេចង្កូតទៅបុកនឹង នារីម្នាក់ ដែលជិះម៉ូតូស្របទិសគ្នា បណ្តាលអោយជនរងគ្រោះ ស្លាប់ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកេីតឡេីង នៅវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ១៧៣កែង ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បេីករថយន្ត មួយគ្រឿង ម៉ាកព្រូស ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2BH- 4352 បេីកបរទិសដៅពីត្បូងទៅជេីង ស្រាប់តែមក ដល់ចំណុចកេីតក៏បាន បុកម៉ូតូម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-2137 ទិសដៅស្របគ្នាយ៉ាងពេញទំហឹងបណ្តាលអោយដួលបោកក្បាល រងរបួសធ្ងន់ត្រូវ រថយន្តសង្គ្រោះ ឃ្លីនិក ឯកជន ណាត្រាបឹងទំពុន យកទៅសង្គ្រោះតែ ជាអកុសលជនរងគ្រោះបានស្លាប់ ពេលបញ្ចូលទៅដល់។

សពជនរងគ្រោះ ភេទស្រី ភ្លាមៗនោះមិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនោះឡើយ គ្រាន់តែដឹង មានអាយុ ខ្ទង់២០ឆ្នាំជាង។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយ និងទាក់ទងសាច់ញាតិ យកទៅធ្វើបុណ្យតាម ប្រពៃណី៕

អត្ថបទ៖វិច្ឆិកា

Share.