តាមពិតទៅ ដុំគីសដៃស្បូន(Ovarian cysts) គឺជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃនៃអូវែ ( ក្រពេញមេជីវិតស្រ្តី) ដែលនៅសងខាងស្បូនស្ត្រី។

ក) រោគសញ្ញាប្រែប្រួលតាមទំហ៊ុំនៃគីស៖

  • ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ
  • ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក (Dyspareunia)
  • ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
  • នោមញឹក ឬក៏ពិបាកនោម
  • អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន
  • ភាគច្រើនវាវិវត្តន៍ធំធាត់ដោយស្ងាមស្ងាត់

ខ) មូលហេតុ៖

មូលហេតុនៃជំងឺនេះ កើតឡើងទៅតាមប្រភេទនៃគីសនីមួយៗ:

   ១. Follicular cyst: ដោយវាពុំបានបញ្ចេញពងមេជីវិត។

   ២. Corpus luteum cyst: ពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធនោះត្រូវបានបិទជិតវិញ។

ដុំគីសទាំងពីរប្រភេទនេះ (១ និង២) មិនមានបញ្ហាអ្វីទេ វានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ខែ បន្ទាប់។

   ៣. Dermoidcysts: ផ្សំទៅដោយជាលិការផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ…។ ករណីនេះកម្រក្លាយជាមហារីកណាស់។

   ៤. Cystadenomas: ផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ

   ៥. Endometriomas: ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិការអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន។

គ) ផលវិបាក៖

  • ដុំគីសដែលកើតលើស្ត្រីចំណាស់ក្រោយពេលអស់រដូវអាចក្លាយជាមហារីក។
  • Ovarian cyst Torsion គឺដុំគីសដែលរមួលបណ្តាលឲ្យចុកពោះខ្លាំង។
  • Ovarian cyst Rupture គឺដុំគីសដែលបែករហែកបណ្តាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ។

ឃ) ការព្យាបាល៖

ការព្យាបាលគឺអាស្រ័យទៅតាម រោគសញ្ញា អាយុស្ត្រី ប្រភេទ និងទំហំគីសៈ

  • ករណីធម្មតា (ប្រភទដុំគីស Follicular cyst និង Corpus luteum cyst): អ្នកជំងឺមិនតម្រូវឲ្យមានការវះកាត់ទេ។
  • ករណីធ្ងន់ធ្ងរ គឺតម្រូវឲ្យធ្វើការវះកាត់ៈ
  • ការវះកាត់ដោយបើកពោះ (Laparotomie)
  • ការវះកាត់ដោយប្រើឧបករណ៍ចោះ (Laparoscopic): ការវះកាត់ដោយមានស្នាមរបួសតូច មិនសូវមានការឈឺចាប់ និងអាចបានត្រលប់ទៅផ្ទះឆាប់រហ័ស។

ការវះកាត់ទាំងពីរនេះ មានប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកដៃស្បូន ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។

បើសិនជាមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែតដែលមានគ្រូពេទ្យជំនាញឯកទេស និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាលសមស្រប៕

Telegram-Troryorng
https://t.me/troryorngmedia

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ

Share.