អ្នកគាំទ្រវិស័យបវរកញ្ញាទូទាំងពិភពលោកកំពុងកាន់ទុក្ខ និងមានអារម្មណ៍សោកសៅយ៉ាងខ្លាំង នៅពេលដែលទទួលបានដំណឹងមកថា បវរកញ្ញា Supra National South Sudan 2021 បានបាត់បង់ជីវិតទាំងវ័យក្មេងភ្លាមៗ រហូតធ្វើឱ្យការទម្លាយពីមូលហេតុនៃការស្លាប់របស់កញ្ញានៅលើបណ្ដាញសង្គមជាសាធារណៈ។

តាមការបញ្ជាក់មូលហេតុនៃការស្លាប់របស់បវរកញ្ញារូបនេះនៅលើសារព័ត៌មានបរទេស បានរៀបរាប់ថា នាងបានបាត់បង់ជីវិតដោយសារតែជនរួមជាតិរបស់នាង ជាក្រុមអ្នកប្រឆាំងនឹងការប្រកួតបវរកញ្ញា ឬរាល់ការប្រកួតសម្រស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយពួកគេមិនពេញចិត្ត និងមិនលើកទឹកចិត្តនារីរបស់គេចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ឡើយ ។ បើកាលដែលនាងនៅមានជីវិត នាង​តែង​តែ​និយាយ​លើកឡើងថា ​អាយុ​នាងខ្លីហើយត្រូវធ្វើឱ្យវាបានល្អ។

បវរកញ្ញា Supra National South Sudan 2021 រូបនេះមានឈ្មោះថា Amelia Michael Sky មានវ័យ ២៦ឆ្នាំ មានកម្ពស់ ១៧៨សង់ទីម៉ែត្រ នាងអាចនិយាយភាសាអង់គ្លេស ស៊ូដង់ និងអារ៉ាប់។ នាងធ្លាប់បានចូលរួមក្នុងកម្មវិធី Miss University ឆ្នាំ 2017 និងកម្មវិធី Top Model South Sudan 2017 និងបានតំណាងឱ្យប្រទេសស៊ូដង់ខាងត្បូងទៅប្រកួតនៅប្រទេសអេហ្ស៊ីប ហើយបានចូលដល់ Top 10 ថែមទៀតផង ។

Share.