REAL MADRID – LEIPZIG

បន្ទាប់ពីយកឈ្នះ RB Leipzig ក្នុងលទ្ធផល ២-០ ពានរង្វាន់ UEFA Champion League 2022/23 វគ្គជម្រុះពូល F ក្លិបអធិរាជស Real Madrid គឺជាក្រុមតែមួយគត់នៅលីគកំពូលទាំង៥ Premier League, Serie A, Bundesliga, Ligue 1 និង Liga ដែលប្រកួតមិនទាន់ចាញ់ ឬស្មើ ពោលគឺឈ្នះ១០០ភាគរយ។

កំណត់ត្រាឈ្នះ១០០ភាពរយរបស់ក្លិបបាល់ទាត់អធិរាជស Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ក្នុងពានរង្វាន់៣ផ្សេងៗគ្នា៖
១.ពានបើករដូវកាល UEFA Super Cup ម្ចាស់ជើងឯក UCL ប៉ះ UEL
– Real Madrid ២-០ Frankfurt

២.លីគកំពូលអេស្ប៉ាញ Laliga ស្ថិតនៅកំពូលតារាង លេង៥ប្រកួត ឈ្នះទាំង៥ មាន១៥ពិន្ទុពេញ
– សប្តាហ៍ទី១ Almería ១-២ Real Madrid
– សប្តាហ៍ទី២ Celta Vigo ១-៤ Real Madrid
– សប្តាហ៍ទី៣ Espanyol ១-៣ Real Madrid
– សប្តាហ៍ទី៤ Real Betis ១-២ Real Madrid
– សប្តាហ៍ទី៥ Real Madrid ៤-១ Mallorca។

៣.ពានរង្វាន់ UEFA Champion League 2022/23 ឈរកំពូលពូល F បណ្តោះអាសន្ន
– សប្តាហ៍ទី១ Celtic ០-៣ Real Madrid
– សប្តាហ៍ទី២ Real Madrid ២-០ RB Leipzig៕

Share.