បន្ទាយមានជ័យ៖ មុខរបរដំណាំពោតប្រភេទពូជ88 ជាប្រភេទពោតគ្រាប់ស ស្ងោរលក់សំរាប់មនុស្សបរិភោគធ្វើឲ្យជាកសិករមានជីវភាពល្អប្រសើរឡើង ក្នុង០១ហិកតា កសិករអាចទទួលបានប្រាក់ចំនូលចាប់ពី ១០លាន ទៅ១១លានរៀល។

សូមចុចអាន៖ សមត្ថកិច្ចថៃចាប់ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១៧នាក់បញ្ជូនមកកម្ពុជាវិញ

លោក ហ៊ុត លី ប្រជាកសិកររស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់រវ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានរៀបរាប់ថា ដើមឡើយលោកជាប្រជាកសិករដាំដំណាំស្រូវ និងដំឡូងមី តែមិនសូវកាក់កបនោះទេ ដោយមានការណែនាំពីបងប្អូន បានងាកមកដាំដំណាំពោតជំនួសវិញ ដែលមានទីតាំងក្នុងភូមិពង្រ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

បុរសវ័យជាង ៥០ឆ្នាំម្នាក់នេះ បានបញ្ជាក់ថា ការដាំដំណាំពោតប្រភេទពូជ88នេះ លោកដាំមានរយៈពេល៣ឆ្នាំមកហើយ លើផ្ទៃដី ៣,៥ហិកតា។ វាងាយស្រួលដាំ និងងាយស្រួលថែទាំ និយាយរួមឲ្យតែមានទឹកគ្រប់គ្រាន់ សំរាប់ស្រោច តែដំណាំពោតមិនត្រូវការទឹកជោគជាំពេកទេ បើមានប្រភពទឹកគ្រាប់គ្រាន់ ខែប្រាំងងាយស្រួលដាំដុះ ជាងខែវស្សា ត្រូវមានបច្ចេកទេសដាំខ្លះៗ និងបច្ឆេកទេសថែទាំដើមមួយចំនួន នោះដំណាំពោត និងទទួលបានទិន្នផលខ្ពស់។

លោក ហ៊ុត លី បន្ថែមថា ពោតប្រភេទពូជ88 នេះមានរស់ជាតិផ្អែមឆ្ញាញ់ ពេញនិយមសំរាប់អ្នកទទួលទានដាំរយៈពេលខ្លីត្រឹម៦៦ ទៅ ៧០ថ្ងៃ គឺអាច ប្រមូលផលបាន ដែលក្នុងមួយឆ្នាំ អាចដាំបាន ៣ទៅ៤ដង ដែលដាំម្តងក្នុងមួយហិកតាត្រូវចំណាយថវិកាថ្លៃភ្ជួរ និងពូជដាំ អស់ ៩សែនរៀល ប្រមូលផលម្តងត្រូវទិញពូជម្តង ហើយពេលប្រមូលផល គឺក្នុងមួយហិកតាចាប់ពីចន្លោះចាប់ពី១០-១១ លានរៀល។

ការដាំពោត លោក លី បញ្ជាក់ថា មិនសូវជាលំបាកទេ ដោយក្នុងមួយរណ្តៅតូចដាក់ដាំគ្រាប់ពូជ ០២គ្រាប់ ពេលដើមពោតនៅតូច ត្រូវរងផលប៉ះពាល់ ពីសត្វកន្តូប ចង្រិតបន្តិចបន្តួច ចំណែកដើមធំទុក02ផ្លែក្នុងមួយដើម និងមានការបំផ្លាញពីសត្វកណ្តុរខ្លះៗ  ចំពោះដីជាង3.5ហិកតានេះ គាត់ដាំតែបីនាក់ប្អូនគាត់តែប៉ុណ្ណោះ។ ចំណែកទីផ្សារពោតប្រភេទពូជ88នេះ វិញ មានតែឈ្មួញមកកក់មុនខែ ដើម្បីម៉ៅលើកជាចំការតែម្តង ទោះបីជាបច្ចុប្បន្ន សង្គមរបស់យើងកំពុងជួបវិបត្តិកូវីដ-19ក៏ដោយ ហើយតម្លៃពោតធ្លាក់ថ្លៃបន្តិចមែន តែក៏អាចទទួលបានប្រាក់ចំណូលពីចន្លោះចាប់ពី១០-១១ លានរៀល៕

អត្ថបទ៖ ភ្នាក់ងារ ប៉ោយប៉ែត

Share.